ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ចេញ និង​បន្ថយស័ក្តិ​ប៉ូលិស​ចរាចរណ៍​ក្រុងភ្នំពេញ​ម្នាក់ រឿង​បើក​ម៉ូតូ​តាម​ផាកពិន័យ​រថយន្ត ម៉ោង​២​រំលង​អធ្រាត្រ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប ដែល​បើកបរ​ម៉ូតូឌ្រីមសង់ តាម​ឃាត់​រថយន្ត Range Rover ០១​គ្រឿង ទាំង​យប់​ម៉ោង​២​រំលង​អធ្រាត្រ នៅ​ចំណុច​ស្ដុ​ប​ចំការមន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប ដែល​បើកបរ​ម៉ូតូឌ្រីមសង់ តាម​ឃាត់​រថយន្ត Range Rover ០១​គ្រឿង ទាំង​យប់​ម៉ោង​២​រំលង​អធ្រាត្រ នៅ​ចំណុច​ស្ដុ​ប​ចំការមន ទទួល​វិន័យ​កងកម្លាំង ផ្ទេរ​ចេញពី​ការិយាល័យ​ចរាចរណ៍ ទៅ​កាន់​កង​អន្តរាគមន៍​ហើយ ។ បន្ថែម​លើ​នោះ មន្ត្រី​រូប​នេះ ក៏​ត្រូវ​បាន​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​បន្ថយ​ឋានន្តរសក្តិ​មួយ​ថ្នាក់ ពី​អនុសេនីយ៍ទោ មក​ត្រឹម​អនុសេនីយ៍ត្រី​ផង​ដែរ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​០២​និង​០០​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ លោក​អនុសេនីយ៍ទោ ជឹ​ម សាលី​ន អត្តលេខ​៧៨៦៦៥ មន្ត្រី​ចំណុះ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ប្រជុំជួរ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លុះ​ពេល បើកបរ​ម៉ូតូ​មក​ដល់​ស្ដុ​ប​ចំការមន ក៏​ប្រទះ​ឃើញ​រថយន្ត​០១​គ្រឿង ម៉ាក Range Rover ពណ៌​ខ្មៅ បើកបរ​ក្នុង​ល្បឿន​លឿន ពេល​នោះ​លោក​អនុសេនីយ៍ទោ ជឹ​ម សាលី​ន ក៏​បាន​ជិះ​ម៉ូតូ​តាម​ដល់​ស្ដុ​ប​ក្រសួងមហាផ្ទៃ ក៏​ជិះ​ទៅ​ក្បែរ​រថយន្ត ហើយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត បាន​សួរ​ថា តើ​ខ្ញុំ​ខុស​អី ? ហើយ​លោក​អនុសេនីយ៍ទោ ជឹ​ម សាលី​ន តប​ថា បងស្រី​អត់​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព និង​កុំ​ថត​អី សម្រួល​បាន​អត់ ? (​ក្នុង​ន័យ​ថា កុំ​ឲ្យ​ថត​ប៉ុណ្ណោះ​) ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បញ្ជាក់​ថា ជាក់ស្តែង ការ​ចុះ​អនុវត្ត​នេះ មិន​មាន​គោលការណ៍ ឬ​បទបញ្ជា​ពី​ប្រធាន​អង្គភាព​នោះ​ទេ ហើយ​ការ​ធ្វើ​នេះ ក៏​មិន​ត្រឹមត្រូវ​តាម​ម៉ោង នៃ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ ។ ដូច្នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ដាក់​វិន័យ និង​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​សុំ​គោលការណ៍​បន្ថយ​ឋានន្តរ​ស​ក្កិ​មួយ​ថ្នាក់ និង​ផ្ទេរ​ភារកិច្ច មន្ត្រី​ចរាចរណ៍​រូប​នេះ ឲ្យ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​កង​អន្តរាគមន៍ វិញ ។

ទោះជា​យ៉ាងណា​ក្តី ក៏សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​បើកបរ​នៅ​លើ​ផ្លូវ​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ គ្រប់ពេល​វេលា នៅ​ពេល​ធ្វើ​ដំណើរ​តាមរថយន្ត ដើម្បី​រក្សា​អាយុជីវិត​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ណាមួយ​ជាយថាហេតុ ។

គួរជម្រាបដែរថា ករណី​បើកបរ​រថយន្ត​លើ​ផ្លូវជាតិ និង​ផ្លូវ​សាធារណៈ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ត្រូវ​ពិន័យ ៧៥,០០០រៀល ទៅ​១៥​ម៉ឺន​រៀល តាមច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ