ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចោទ​សារព័ត៌មាន​ថា ធ្វើ​ឱ្យ​បរាជ័យ​គម្រោង​សម្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២២ កក្កដា បាន​ចោទប្រកាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា​ជា​អ្នក​ធ្វើ​ឱ្យ​បរាជ័យ​ការ​ប៉ុនប៉ង​របស់​សហរដ្ឋ​អា​មេ​រិ​ក​សម្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២២ កក្កដា បាន​ចោទប្រកាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា​ជា​អ្នក​ធ្វើ​ឱ្យ​បរាជ័យ​ការ​ប៉ុនប៉ង​របស់​សហរដ្ឋ​អា​មេ​រិ​ក​សម្លាប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ABOU BAKR AL BAGHDADI ។

តាម TWITTER ប្រធានាធិបតី​អា​មេ​រិ​ក​ចោទប្រកាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា បាន​ចេញផ្សាយ​ព័ត៌មាន​រសើប​ទាំងឡាយ​ក្នុង​ឆ្នាំ​២០១៥ ដែល​អាច​ផ្តល់​បណ្តា​ផលវិបាក​ដល់​ប្រតិបត្តិការ​ប៉ុនប៉ង​សម្លាប់ ABOU BAKR AL BAGHDADI ជា​ភេរវ​ករ​តាម​រក​បំផុត ។ លោក​ថា នេះ​ជា​រឿង​មិនល្អ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ លោក​ពុំ​បាន​ផ្តល់​ការ​ពន្យល់​លម្អិត​ជាង​នេះ​ឡើយ ។

លោក​ត្រាំ ហាក់ដូចជា​ចង់​និយាយ​យោង​ដល់​ពាក្យពេចន៍​របស់​ឧត្តមសេនីយ៍​អា​មេ​រិ​ក លោក TONY THOMAS ដែល​ថ្លែង​កាលពី ថ្ងៃ​ទី​២១ កក្កដា នៅ​ទីក្រុង ASPEN រដ្ឋ​កូ​ឡូ​រ៉ា​ដូ ដែល​នា​ពេល​នោះ​លោក​អះអាង​ថា កងទ័ព​ពិសេស​អា​មេ​រិ​កបាន​រំកិល​ទៅ​កៀក​បំផុត​នឹង​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​បាន​បាត់ដាន​ជន​នេះ​វិញ ក្រោយ​ការ​ធ្លាយ​ព័ត៌មាន​នេះ​ក្នុង​សារព័ត៌មាន។

ឧត្តមសេនីយ៍ THOMAS បន្ត​ថា នោះ​ជា​ដាន​ដ៏​ល្អ​បំផុត តែ​គួរ​ឱ្យ​សោកស្តាយ ដាន​នេះ​ត្រូវ​បាត់​មួ​យស​ប្តា​ហ៍​ក្រោយ​ការ​ទម្លាយ​រឿង​សម្ងាត់​របស់​កាសែត​ជាតិ​ធំ​មួយ ។ វា​ចាំបាច់​ត្រូវ​ប្រាប់​ដល់​សាធារណៈជន​អា​មេ​រិ​ក​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​វា​ក៏​សំខាន់​ផង​ដែរ ដែល​ត្រូវ​ទទួលស្គាល់​អ្វី​ដែល​រារាំង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​បំពេញការងារ ។

នា​ខែមិថុនា ឆ្នាំ​២០១៥ កាសែត​ញូ​វ​យ៉​ក​ថែម​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​ថា កងទ័ព​អាមេ​រិ​ក​ប្រមូល​បាន​ទិន្នន័យ​ជា​ច្រើន ដែល​បង្ហាញ​ពី​របៀប​ដែល​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​លាក់ខ្លួន ។ អត្ថបទ​នេះ​រៀបរាប់​ជា​ពិសេស​ពី​ការ​ប្រើប្រាស់​របស់​បណ្តា​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​ប្រពន្ធ​ពួក​គេ​ដើម្បី​បញ្ជូន​សារ​គ្នា​ទៅ​វិញ​ទៅមក ៕