ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់ មក​​កម្សាន្ត​តាម​រណីយ​ដ្ឋាន​នានា​​ក្នុង​ខេត្តក្រចេះ នា​ឱកាសចូលឆ្នាំ​ចិន​-​វៀតណាម

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្នុង​រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀត​ណាម គិត​ចាប់ពី​ថ្ងៃ​ទី​២១-២៤ ខែ

ខេត្តក្រចេះ​ ៖ ក្នុង​រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀត​ណាម គិត​ចាប់ពី​ថ្ងៃ​ទី​២១-២៤ ខែ មក​រា ឆ្នាំ ២០២៣ ខេត្តក្រចេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ១២.២២០​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស ចំនួន ៣៣១ នាក់ ដែល​បាន​ចូល​មក​កម្សាន្ត​ទស្សនា​តាម​តំបន់​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍ ក្នុង​ខេត្តក្រចេះ ។ នេះ​បើ​តាម​របាយការណ៍​របស់​លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេស
ចរណ៍​ខេត្ត​។

លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​រយះ​០៣ ថ្ងៃ នោះ​រួម​មាន រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី -​រមណីយដ្ឋាន​សហ
គម​ន៍​អេកូរ​ទេសចរណ៍​សង្កាត់​កោះ​ទ្រង់ -​រម្ម​មណី​យ​ដ្ឋា​ន​ភ្នំ​សំបុក រ​ម្មណី​យ​ដ្ឋា​ន​ឆ្នេរ​សុពណ៌​គី​រី -​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាប​សិប សហគមន៍​អេកូ​ទេសច​ណ៍​កោះ​ព្រហ្មចារី រ​ម្មណី​យ​ដ្ឋា​ន​ភ្នំ​សុពណ៌​កាឡី -​ព្រះ​វិហារ​ធំ​សសរ ១០០ និង​ស្តូប​វិមាន 2 ធ្នូ ដែល​ជាទី​តាំង​ប្រ​វិត្ត​នៃ​ការ​រំដោះប្រទេស​ជាតិ នៅ​ក្នុងស្រុក​ស្នួល ។

លោក​បន្ត​ថា ការ​ដែល​ចំនួន​ភ្ញៀវ​កើន​ច្រើន​បែប​នេះ គឺ​ដោយសារ​ការ​គ្រប់គ្រង​និង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក៏​ដូច​ជា​ការ​ពង្រឹងគុណភាព​សេវាកម្ម សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ នៅ
មុន​ពេល​មានកម្ម​វិធី​បុណ្យ​ទាន​ចូល​មក​ដល់ មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត បាន​ចុះ​ចែក​សេចក្ដីណែនាំ​ការ​ពង្រឹងគុណភាព សេវាកម្ម​, អនាម័យ និង​ការ​ដាក់​តម្លៃ​សេវា​ជូន​ភ្ញៀវ ក៏​ដូច​ជា​ចុះ​ត្រួតពិនិត្យ​ណែនាំ និង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសច​ណ៍ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​០៨​ចំណុច ដែល​ក្រសួង​ទេសចរ​ណ៏​បាន​ដាក់​ចេញ​។

ក្នុង​នោះ​មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​លក់ដូរ​ក្នុង​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ត្រូវ ពង្រឹង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវ ត្រូវការ​រៀប
ចំ និង​ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយ​បាន​ស្អាត​ល្អ ត្រូវធ្វើ​អនាម័យ​លើ​ការ​រៀបចំ​វេច​ខ្ចប់​ទុកដាក់ ការ​ចំអិន​ម្ហូបអាហា និង​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​ផ្ទះបាយ ត្រូវ​ង្រឹ​ង​យកចិត្តទុកដាក់​ការពារ​អនាម័យ​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​អោយ​បាន​ល្អ និង​ស្អាត​ជា​ប្រចាំ ត្រូវ​មាន​បញ្ជី​រាយ​មុខម្ហូប និង​វិ​ក័យ​ប​ត្រ​គិតលុយ​ឱ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​គិតលុយ ត្រូវ​កំណត់​តំបន់​លេង​ទឹក​ឱ្យ​បាន​ច្បាស់លាស់ ដោយ​ប្រើ​សញ្ញា​សំគាល់ ត្រូវ​អនុវត្ត​វិធាន​សុវត្ថិភាព​ភ្ញៀវ​អោយ​បាន​ខ្ជ​ប់​ខ្ជួន​(​ស្លាក​សញ្ញា ណែនាំ អាវ​ពោង ត្រូវ​រាយការណ៍​នូវ​រាល់​ហេតុការណ៍​អសន្ដិសុខ​ផ្សេង​ៗ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ថែម​ពី​លេ​ី​នោះ មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចាត់​មន្ដ្រី​អោយ​ប្រចាំការ​តាមរ​ម្មណី​យ៍​ដ្ឋា​ន​និ​មួយ​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ