ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ចេញពី​ធ្វើការ​ទៅ​ជួប​ប្រពន្ធ បែរជា​ត្រូវ​កុងតឺន័រ​កិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ទៅ​ជួប​ប្រពន្ធ ស្រាប់តែ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​ពេញទំហឹង ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ទៅ​ជួប​ប្រពន្ធ ស្រាប់តែ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​ពេញទំហឹង  ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ទុល​មុខ​ខ្លោងទ្វា​វត្ត​ពោធិ៍​វ័​ន្ត ស្ថិត​នៅ​ភូមិ ត្រពាំង​ធ្ង​ង់ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ នី  ម៉េ​ង  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត ស្លាប់​នៅ​កន្លែង​កើតហេតុ ស្នាក់​នៅ​កន្លែងធ្វើការ មានស្រុក​កំណើត​នៅ​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ស្លែ ពាក់​ស្លាក កំពង់ចាម 1H,6600 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ល្បឿន​មធ្យម ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង  ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​យ៉ាង​លឿន​ស្របគ្នា​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ ចំណែក​រថយន្ត​បង្ក​ដែល​មាន​ម៉ូតូ​ជាប់​ពីក្រោម​បើក​រត់​ជាង​១០០​ម៉ែត្រ ទើប​ម៉ូតូ​ខ្ទាត​ចេញ ហើយ​រថយន្ត​នោះ​បើក​រត់​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​ត្រូវ​ជំនាញ​ចរាចរណ៍​ខណ្ឌ​យក​ទៅ​រក្សា​ទុក និង​រង់ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព​តាម​ក្រោយ ៕