វិនិយោគិនអចលនទ្រព្យប្រាប់ថា គួរតែងាកទៅកាន់អឺរ៉ុប
ប្រទេសថៃ ៖ វិនិយោគិនក្នុងប្រទេសថៃបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យ និងធ្វើឲ្យអចលនទ្រព្យរបស់ពួកគេមានភាពចម្រុះតាមប្រទេសផងដែរ ។
ជាមួយគ្នានេះ
ប្រទេសថៃ ៖ វិនិយោគិនក្នុងប្រទេសថៃបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យ និងធ្វើឲ្យអចលនទ្រព្យរបស់ពួកគេមានភាពចម្រុះតាមប្រទេសផងដែរ ។
ជាមួយគ្នានេះ
ប្រទេសថៃ ៖ វិនិយោគិនក្នុងប្រទេសថៃបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យ និងធ្វើឲ្យអចលនទ្រព្យរបស់ពួកគេមានភាពចម្រុះតាមប្រទេសផងដែរ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Credit Suisse Asset Management ផ្តល់យោបល់ថា អ្នកវិនិយោគជនជាតិថៃ គួរតែងាកទៅកាន់ទ្វីបអឺរ៉ុបសម្រាប់ការវិនិយោគអចលនទ្រព្យរបស់ពួកគេព្រោះទ្វីបនេះកំពុងតែស្ថិតក្នុងស្ថានការណ៍ល្អ បើយោងតាមវដ្តប្រាក់ចំណេញ ។
ទ្វីបអឺរ៉ុបបានឆ្លងកាត់រយៈពេល១០ឆ្នាំ ដោយមានលំនឹងទាំងក្នុងផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរស្ថានការណ៍នយោបាយ និងទីផ្សារអចលនទ្រព្យ ។ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យក្នុងទ្វីបនេះបានងើបឡើងវិញតាំងពីពាក់កណ្តាលឆ្នាំ២០១៣មក បើទោះជាការងើបឡើងនេះមានលក្ខណៈខុសគ្នាពីទ្វីបមួយទៅទ្វីបមួយទៀតក៏ដោយ ។
លើសពីនេះ ហានិភ័យផ្នែកនយោបាយក្នុងទ្វីបអឺរ៉ុប ក៏ដូចជាបានថយចុះហើយ ព្រោះតែមានគណបក្សឈ្នះឆ្នោតក្នុងប្រទេសបារាំង និងហូឡង់នាឆ្នាំនេះ ជាគណបក្សកណ្តាល និងមានការគាំទ្រដ៏រឹងមាំដល់លោកស្រីអធិការបតី Angela Merkel ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ។
លោក Zoltan Szelyes ប្រធានផ្នែកស្រាវជ្រាវទីផ្សារក្នុង Credit Suisse Asset Management ប្រាប់ថា ៖ « ពួកយើងគិតថា ប្រទេសដែលស្ថិតក្នុងតំបន់អឺរ៉ូ នឹងបន្តរឹងមាំក្នុងឆ្នាំ២០១៧ » ។
លោកបន្តថា ៖ « ប្រទេសដូចជា អេស្ប៉ាញ ហូឡង់ ឬអៀរឡង់ នឹងមើលឃើញការលូតលាស់ខ្ពស់ជាងមធ្យម ហើយសេដ្ឋកិច្ចអាល្លឺម៉ង់បន្តលូតលាស់ខ្លាំង ខណៈអត្រាគ្មានការងារធ្វើបានធ្លាក់មកដល់កម្រិតទាបជាងគេតាំងពីការរួបរួមអាល្លឺម៉ង់ ព្រោះតែភាពមិនប្រាកដប្រជាបង្កពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ការលូតលាស់របស់ចក្រភពនេះអាចនឹងអន់ថយ ប៉ុន្តែនៅតែខ្ពស់ជាង១% » ។
សកម្មភាពសាងសង់នៅតែមានកម្រិតក្នុងទីផ្សារការិយាល័យ និងហាងលក់រាយនៃប្រទេសអេស្ប៉ាញ ហូឡង់ អៀរឡង់ និងអាល្លឺម៉ង់ ។
ដោយសេដ្ឋកិច្ច និងតម្រូវការកើនឡើង Credit Suisse Asset Management មើលឃើញសក្តានុពលនៃការប្រើប្រាស់យុទ្ធសាស្ត្រមួយចំនួន ។ យុទ្ធសាស្ត្រទាំងនោះរួមមាន ការវិនិយោគលើអគារសម្រាប់ជួល, អគារដែលត្រូវការកែច្នៃ ឬវិនិយោគលើគម្រោងអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍សាថ្មីជាដើម ៕
ចែករំលែកព័តមាននេះ