ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន្ត​៖ រពឹសដៃ ​និង​មាត់ ជាប់​ខ្នោះ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ​សង្គម​បច្ចុប្បន្ន​នេះ មនុស្ស​មួយ​ចំនួន​ច្រើន​តែ​រពឹសដៃ​ខុស​រឿង ទើប​នាំទុក្ខ​ទោស​ដល់​ខ្លួន​រាប់​តាំង​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង និង​

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ​សង្គម​បច្ចុប្បន្ន​នេះ មនុស្ស​មួយ​ចំនួន​ច្រើន​តែ​រពឹសដៃ​ខុស​រឿង ទើប​នាំទុក្ខ​ទោស​ដល់​ខ្លួន​រាប់​តាំង​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង និង​មន្ត្រី​របស់​ខ្លួន ក៏​ដូច​ជា​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ចូល​ចិត្ត​បង្ហោះ​ព័​ត៌​មាន​ក្លែងក្លាយ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​ជាដើម​។ ដូច្នេះ​ការ​រពឹសដៃ​ និង​មាត់​បែប​នេះ​ គឺ​មាន​តែ​ជាប់​ខ្នោះ​។​

លោក សុខ ឥ​សាន្ត​ បាន​រៀបរាប់​ក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា​៖ «​ពាក្យចាស់​ពោល​ថា​ រពឹសដៃ ផ្ទៃ​ឆ្អែត តែ​បច្ចុប្បន្ន​នេះ រពឹសដៃ​នាំទុក្ខ​ដល់​ខ្លូ​ន»​។ លោក​បាន​រំលឹក​ដល់​លោក សម រ​ង្ស៊ី ដែល​មាន​ទម្លាប់​និយាយ​វាយប្រហារ​គេឯង ទីបំផុត​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក និង​បង់ប្រាក់​ពិន័យ ចំណែកឯ​លោក ហុង សុខ​ហូរ និង​អ៊ុំ សំ​អាន មិនមែនរ​ពឹង​ដៃ​ទេ តែ​រពឹសមាត់​ដូច​លោក សម រ​ង្ស៊ី ត្រូវ​ជាប់​ទោស​។ អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​រពឹសដៃ​ទៅ​គម្រាម​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​អ្នកវិភាគ​នយោបាយ​ខ្លះ​អផ្សុក​ពេក​ទៅ​ចោទ សម្តេច​​តេ​ជោ ថា​ជា​ឃាតករ​សម្លាប់​លោក កែម ឡី ជាដើម​សុទ្ធតែ​រង​ទុក្ខទោស​ពី​ការ​រពឹសមាត់ និង​ដៃ​នេះឯង​។​

ថ្មី​ៗ​នេះ​ផង​ដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​អផ្សុក​ពេក ទៅ​បង្ហោះ​រូបយន្ត​ហោះ​ធ្លាក់​នៅ​សៀមរាប «​ធ្វើ​ឲ្យ​ចលាចល​សង្គម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន»​។ លោក​បាន​បន្ត​ថា​ដូច​ស្ត្រី​ម្នាក់​ទៀត​នៅ​មុន​សុខ​ទៅ​ចាប់​ក្មេង​ស្រី​ម្នាក់​ជំរិត​ទារប្រាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​។​

លោក សុខ ឥ​សាន្ត​បញ្ជាក់​៖ «​ទាំងអស់​ខាងលើ ជា​បាតុភាព​អសកម្ម​ដែល​តែង​កើត​នៅ​ក្នុង​សង្គម ប្រព្រឹត្ត​ដោយ​ជន​អផ្សុក​និយម មិនមែន​រពឹសដៃផ្ទៃឆ្អែត​ទេ តែ​ជាក់ស្តែង​បច្ចុប្បន្ន​រពឹសដៃ និង​មាត់​ជាប់​ខ្នោះ​»៕