ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​ព្រះរាជ​ដំណើរ​ទៅ​ប្រទេស​ចិន​ហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះ​អង្គ សម្ដេចព្រះ​មហាក្សត្រី មុនិនាថ សីហ​នុ នៅ​ព្រឹក

រាជធានី​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះ​អង្គ សម្ដេចព្រះ​មហាក្សត្រី មុនិនាថ សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​យាង​ទៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​ហើយ​។​

ព្រឹក​នេះ​ផង​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល​តាម​ស្ថាប័ន​នីមួយ​ៗ បាន​ថ្វាយ​ព្រះរាជ​ដំណើរ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ព្រះ​សម្តេចម៉ែ​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា​៖ «សូម​ក្រាប​ថ្វាយព្រះពរ​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជ​សុខភាព ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​កូនចៅ​ប្រជា រាស្ត្រ​គ្រប់​ៗ​រូប​រស់នៅ​ក្នុង​សុខ​សន្តិភាព​តរៀង​ទៅ​»៕