ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំ​យក​អំណោយ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នេះ ក្រុម​ជំនួយការ​លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​អំណោយ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត រួម​មាន​បច្ច័យ​៥​លាន​រៀល ស៊ីម៉ងត៍​១០​តោន ឥដ្ឋ​១​ម៉ឺន​ដុំ ប្រគេន​ដល់​វត្ត​ត្បែង ស្ថិត​នៅ​ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួម​ចំណែក​កសាង​នៅ​ក្នុង​ទី​អារាម​នេះ ។

ក្នុង​ឱកាស​សំណេះសំណាល និង​ក្រៅពី​ប្រគេន​អំណោយ​ដល់​វត្ត ក្រុមការងារ​ក៏​បាន​នាំ​មក​នូវ​អំណោយ​អនុស្សាវរីយ៍​មួយ​ចំនួន​ជូន​លោកយាយ​លោកតា ពុទ្ធបរិស័ទ ប្រជា​ការពារ​ចំនួន​១៧១​នាក់ ដោយ​ម្នាក់​ៗ ទទួល​បាន ក្រមា​មួយ និង​ថវិកា​៥​ពាន់​រៀល និង​មាន​សម្ភារ​សិក្សា​មួយ​ចំនួន​ជូន​ក្មួយ​ៗ​សិស្សានុសិស្ស ព្រមទាំង​ចូលរួម​ដាំ​កូន​ឈើ​៤០០​ដើម ក្នុង​បរិវេណ​សាលារៀន និង​វត្ត​ត្បែង ។ ដែល​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ក្រុមការងារ ប្រជាពលរដ្ឋ ប្រជា​ការពារ និង​ក្មួយ​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក មែ ស៊ី​ថន ក្រុម​ជំនួយការ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ស្វែងរក​សុខ​សន្តិភាព បាន​កសាង​នូវ​សន្តិភាព​ជូន​ប្រជាជន និង​បាន​ខិតខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ដើម្បី​ប្រជាជន ។ ដូច្នេះ កិច្ចការ​របស់​យើង​ជា​មនុស្ស​ជំនាន់​ក្រោយ គឺ​ការ​ថែរក្សា​ការពារ​សុខ​សន្តិភាព និង​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ។ លោក​បាន​បន្ត​ថា យើង​ពិតជា​មាន​មោទនភាព ដែល​យើង​ឃើញ​ថា​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​យា​អង្គ​នេះ មានកា​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ជាក់ស្តែង​ថ្ងៃនេះ ក្រុមការងារ​បាន​នាំ​យក​អំណោយ​ជា​សម្ភារ ថវិកា ប្រគេន​ដល់​វត្ត​ត្បែង និង​លោកយាយ​លោកតា ប្រជាពលរដ្ឋ ក្មួយ​សិស្សានុសិស្ស និង​ការ​ដាំ​ដើមឈើ​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​កសាង​នៅ​ក្នុង​ទី​អារាម​នេះ ដែល​ជាទី​ឋាន​ដ៏​ស្ងប់​សុខ ជាទី​កន្លែង​អប់រំ​ចិត្ត ជា​កូន​កន្លែង​ប្រមូលផ្តុំ​ជួបជុំ​ញាតិ​ផៅសណ្តាន ធ្វើបុណ្យ​ទាម​តាម​ប្រពៃណី​សាសនា និង​ជា​មជ្ឈមណ្ឌល​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិ​ផង​ដែរ ។