ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣នាក់​​បា.ញ់​សម្លា.ប់​​ប្លន់ឡាន​នៅកំពង់ឆ្នាំងនោះ…សារភាពបន្ថែម​ដែលមិននឹកស្មានដល់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ដែលត្រូវ​​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ សហការ​ជាមួយ​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ថៃ​ទី​២០ កក្កដា ២០១៧ ពាក់​ព័ន្ធ​ករណី​បា.ញ់​អ្នក​រត់​តាក់ស៊ី​ប្លន់​យក​រថយន្ត​នៅ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ដែលត្រូវ​​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ សហការ​ជាមួយ​​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ថៃ​ទី​២០ កក្កដា ២០១៧ ពាក់​ព័ន្ធ​ករណី​បាញ់​អ្នក​រត់​តាក់ស៊ី​ប្លន់​យក​រថយន្ត​នៅ​ខេត្ត​កំពង់​ឆ្នាំង ក៏ត្រូវ​ជនសង្ស័យ​២​នាក់​បានឆ្លើយ​​សារភាព​​ថា ពួក​គេ​បាន​បាញ់​សម្លាប់​មន្ត្រី​ជលផល​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ខេត្តពោធិ៍សាត់​ម្នាក់​ទៀត កាលពីពេលកន្លងមក ។

ជនសង្ស័យ​២​នាក់​ពាក់​ព័ន្ធ​បាញ់​សម្លាប់​មន្ត្រី​ជលផលស្រុក​ភ្នំ​ក្រ​វ៉ា​ញ​នោះ ម្នាក់​​ឈ្មោះ​សុវណ្ណ ឧត្តម ហៅ​ដំ ​អាយុ​២១​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀត​ឈ្មោះរ៉ា ឌី​ម៉ា ហៅម៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ប៉ែន ឃុំ​លា​ច ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​​​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ ​និង៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា ២០១៧ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ក្រ​ភ្នំ​វ៉ា​ញខេតពោធិ៍​សាត់។ អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លើ​ជន​រង​គ្រោះ​នេះ ឈ្មោះ ហេង រតនៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ បណ្តាលឱ្យស្លាប់​នៅ​កន្លែង ពេល​នោះ​ក្រុម​ឃាតករ​មាន​បក្ស​ពួក​​៦​នាក់ ។ បន្ទាប់​ពី​កើត​មាន​អំពើ​ឃាតកម្ម​នោះ នៅ​ថ្ងៃ​ទី​១៣ កក្កដា ២០១៧ សមត្ត​កិច្ច​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​​២​នាក់មាន​ម្នាក់​ឈ្មោះប៊ុ​ន ភាស​ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​បាន ឃុំ​លា​ច ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ និង​ម្នាក់​ឈ្មោះកែវ លាង ​អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​សំរោង​១ ​ឃុំលា​ច ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍​សាត់ ហើយ​ជនសង្ស័យ​២​នាក់​នេះ​ ត្រូវ​បាន​​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួច​ហើយ​ដែរ ។

ដូច្នេះ ករណី​ឃាតកម្ម​បាញ់​សម្លាប់​លើ​មន្ត្រី​ជលផល​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៤​នាក់​ហើយ ហើយ​នៅ​សល់​២​នាក់​ទៀត​កំពុង​គេចខ្លួន នេះ​បើ​តាម​ចម្លើយ​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​អ្នក​រត់​តាក់ស៊ី​ប្លន់​រថយន្ត ។​