ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​រតនគិរី ចុះត្រួតពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោក ថង សា​វុន អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ប្រធាន អនុប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត នៅ​ស្រុក​វើ​ន​សៃ ក្រោយ​ពី​មានការ​បិទ​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង និង​ពិនិត្យ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ ។

ខេត្តរតនគិរី ៖ លោក ថង សា​វុន អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ប្រធាន អនុប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត នៅ​ស្រុក​វើ​ន​សៃ ក្រោយ​ពី​មានការ​បិទ​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង និង​ពិនិត្យ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ ។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ  លោក ថង សា​វុន បាន​ជំរុញ​ណែនាំ​ដល់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​វើ​ន​សៃ ក៏​ដូច​ជា​ស្រុក​នៅ​ជាប់​តាម​ដង​ទន្លេ​សេ​សាន្ត និង​ទន្លេស្រែពក ត្រូវ​ធ្វើការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​អន្តរកាល​នៃ​ការ​ទប់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​ពីរ​នេះ ។

ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មានការ​ជន់​ឡើង​ដោយ​គំហុក​ណាមួយ​កើតឡើង ត្រូវ​សហ​ការណ៍​ជាមួយ​ស្រុក​ជាប់​ព្រំប្រទល់ ជូនដំណឹង​អំពី ការ​ប្រែប្រួល​ស្ថានភាព​ទឹកទន្លេ និង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

បន្ទាប់​ពី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត​រួច​មក លោក​បាន​បន្ត​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​វើ​ន​សៃ ។ បើ​តាម​ការ​ឲ្យ​ដឹង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ឲ្យ​ដឹង​ថា ៖ ការងារ​បង្កបង្កើន​ផល​ស្រូវ​ស្រែ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​វើ​ន​សៃ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ខេត្តរតនគិរី គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៣ ខែកក្កដា​នេះ អនុវត្ត​បាន ៦៤,៨៩ % ស្មើ​១៧,០៦៦​ហិ​កតា នៃ​ផែនការ​សរុប ២៦,៣០០​ហិ​កតា ក្នុង​នោះ​ស្រូវចំការ​ដាំ​សម្រេច​បាន ១០,២១៥ ហិ​កតា ស្មើ​៩២% ស្រូវ​ស្រែ​អនុវត្ត​បាន ៦,៨៥១​ហិ​កតា ស្មើ​៤៥% នៃ​ផែនការ ។

ដោយឡែក​នៅ​រដូវវស្សា​នេះ អាកាសធាតុ​អំណោយផល​ល្អ​ដល់​ការងារ​បង្កបង្កើន​ផល​ស្រូវ​របស់​ប្រជា​កសិករ ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​គ្របដណ្តប់​គ្រប់​តំបន់ ជាមួយ​គ្នា​នេះ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លទ្ធភាព​គ្រប់គ្រាន​ក្នុង​ការ​ផ្គត់ផ្គង់​ស្រោចស្រព​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ ។

ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចុះ​ពិនិត្យ​នេះ​ដែរ លោក ថង សា​វុន អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ស្ថានភាព​ទឹកទន្លេ និង​ទឹកភ្លៀង​ដល់​ប្រជាពលរដ្ឋ​បានដឹង និង​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ជាង​នេះ​ទៅ​ទៀត ត្រូវ​ជំរុញ​ការងារ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​បែប​ទំនើប​កម្ម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​បន្ត​ផ្តល់​បច្ចេកទេស​កសិកម្ម​ថ្មី​ៗ​ដល់​ប្រជាពលរដ្ឋ​ជាប់​ជា​និច្ច ខិតខំ​កសាង និង​ស្តា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព និង​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ដែល​បម្រើ​ឲ្យ​ការងារ​កសិកម្ម និង​កសិឧស្សាហកម្ម​របស់​ប្រជាពលរដ្ឋ ។