ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ចោល​​ជា​តួឯក​ ទៅ​​​ធ្វើជា​​ប៉ូ​លិស​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​បញ្ជាក់​ដោយ​ផ្ទាល់មាត់​ពី​លោកឃី​ម ហ្សា​នី​ត ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​៣ ក្នុង​ការ​ប្រកួត​បុរសឯក​អន្តរជាតិ Mister United Contenent 2016 នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ជា​បុរសឯក​អន្តរជាតិ​ប្រចាំ​កម្ពុជា​​​

រាជធានីភ្នំពេញ ៖ យោង​តាម​បញ្ជាក់​ដោយ​ផ្ទាល់មាត់​ពី​លោកឃី​ម ហ្សា​នី​ត ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​៣ ក្នុង​ការ​ប្រកួត​បុរសឯក​អន្តរជាតិ Mister United Contenent 2016 នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ជា​បុរសឯក​អន្តរជាតិ​ប្រចាំ​កម្ពុជា​​​ពេល​នោះបាន​អះអាង​ថា ​លោក​សម្រេច​ចូល​ធ្វើ​ប៉ូ​លិស​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​បាន​ប្រលង​ជាប់ ហើយ​តម្រូវ​ឱ្យ​លោក​ទៅ​ហ្វឹក​ហាត់ឱ្យ​​ក្លាយជា​ប៉ូ​លិស​ពេញ​សិទ្ធិ​ ។ លោក​ប្រកាស​ដើរ​ចេញពី​ការ​សិល្បៈ​យ៉ាង​ហោច​​៣​ខែ ដោយ​អះអាង​ថា​ ដរាប​ណា​ការ​ហ្វឹក​ហាត់​ជំនាញ​ប៉ូ​លិសរប​ស់លោក​មិន​ទាន់​បាន​បញ្ចប់ ​។

លោក​ហ្សា​នី​ត និយាយថា​ បើ​ទោះជា​ការងារ​សិល្បៈ​កាន់តែ​មានការ​បោះ​ជំហាន​ឈាន​ឡើង ក៏​​លោក​ត្រូវ​តែ​សម្រេចចិត្ត សុំ​ផ្អាក​មួយ​រយៈ ក្រោយ​ពី​លោក​ចូល​ប្រលង​ធ្វើ​ប៉ូ​លិ​​ស​ហើយ​ជាប់  ដែល​លោក​ប្រកាស​ថា ​គឺជា​ក្ដី​ស្រ​មៃ​​មួយ​ ។ លោក​ថា អាជីព​ប៉ូ​លិស​ គឺលោក​ស្រលាញ់​ជា​យូរ​មក​ហើយ ទើប​គ្រាន់តែ​បាន​ជាប់​ភ្លាម ក៏​​ទទួល​ដោយ​ពេញចិត្ត​តែ​ម្ដង ​ដោយ​សុខចិត្ត​ទាំង​មិន​ទទួល​ថត​រឿង​​ជា​តួឯក ក្នុង​រឿង​ភាគ​ទូរទស្សន៍ និង​ភាពយន្ត​ខ្នាត​ធំ​រឿង​”​អាគម​ស្បែក​ដាច​” ដែល​សុ​ទ្ឌ​តែ​ជា​រឿង​ធ្វើ​អោយ លោក​លេចធ្លោ​។

តួ​ប្រុស​ក្នុង​រឿង​ «មាន​តែ​អូ» របស់​ប៉ុស្តិ​លេខ​៩​រូប​នេះ សម្ដែង​អារម្មណ៍​សោកស្ដាយ ដែល​មាន​ផលិតករ​ជា​ច្រើន​ផ្ដល់​ឱកាស​​ឱ្យ​ធ្វើ​តួឯក បែរជា​លោក​សុំ​មិន​សម្ដែងវិញ ដើម្បី​យក​ពេល​ទៅ​ហាត់​ប៉ូ​លី​ស ជា​មន្ត្រី​នគរបាល​ពេញ​សិទ្ធិ​។ លោក​ប្រកាស​បន្សាំ​ខ្លួន​នៅ​ក្នុង​បន្ទាយ​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នគរបាល​នៅ​ដីឥដ្ឋ​ហួស​គៀនស្វាយ  រហូត​ដល់​៣​ខែ​។

លោក​និយាយ​ថា លោក​បាន​ប្រលង​ធ្វើ​ប៉ូ​លី​ស​តាំងពី​ខែ​៧ ឆ្នាំ​២០១៦ ប៉ុន្តែ​មក​ពី​មិន​ទាន់​ដល់​ឈ្មោះ​ត្រូវ​បញ្ជូន​អោយទៅ​ហ្វឹកហាត់​ទើប​លោក​មិន​ដែល​ប្រកាស​ជា​សាធារណៈ​។ លោក​នឹង​ក្លាយជា​មន្ត្រី​នគរបាល​របស់​ក្រសួងមហាផ្ទៃ​ពេញ​សិទ្ធិ​ក្រោយ​ការ​ហ្វឹកហាត់ ដោយ​ក្នុង​ពេល​នោះ​ក៍​នឹង​ទទួល​សម្ដែង​អោយ​ពេញទំហឹង​ទន្ទឹម​គ្នា​ដែរ ដោយសារ​តែ​អះអាង​ថា​ក្នុង​ពេល​ពេញ​សិទ្ធិ គឺ​អាច​ឆ្លៀត​ពេល​ទទួល​ថត​បាន​។

យ៉ាងណាមិញ​ លោក​ថា​បាន​ទទួល​ថត​រហូត​ប៉ះពាល់​ការងារ​នោះ​ដែរ ក្នុង​ពេល​ដែល​លោក​ក៍​ត្រូវ​បម្រើ​ការ​ជា​មន្ត្រី​ប៉ូ​លី​ស​ជា​តួនាទី​ចាំបាច់​ផង​ដែរ ​។ ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​៣​ខែ​នេះ លោក​ប្រកាស​ទទួល​ថត​ស្ព​ត​សម្រាប់​សៅរ៍​-អាទិត្យ តែ​សម្រាប់​ការងារ​សម្ដែង​ គឺ​មិនទាន់​ទទួល​ទេ​ដោយ​ស្នើ​អោយ​ផលិតករ​ធ្វើ​យោគយល់​៕