ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តោះ​ស្តាប់អ៊ំស្រីចិត្ត​អប្រិយនេះ ​​និយាយ​ពីការចាប់ក្មួយ​ជម្រិតប្រាក់៤ពាន់​ដុល្លារ…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​ភ្លាម​ៗ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ ស្ថិតនៅ​ទីរួមខេត្ត​កំពង់ឆ្នាំង ខណ​:​ពេល​​​ស្រី្ត​រូបនេះទៅ​បើក​យក​​ប្រាក់​ពី​ការ​ជម្រិត​ចំនួន​៤​០០០​ដុល្លារ​អា​មេ​រិ​ក ពី​កន្លែង​វេ​លុយ​(​វី​ង​)​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ក្មេង​ស្រី

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​ភ្លាម​ៗ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ ស្ថិតនៅ​ទីរួមខេត្ត​កំពង់ឆ្នាំង ខណ​:​ពេល​​​ស្រី្ត​រូបនេះទៅ​បើក​យក​​ប្រាក់​ពី​ការ​ជម្រិត​ចំនួន​៤​០០០​ដុល្លារ​អា​មេ​រិ​ក ពី​កន្លែង​វេ​លុយ​(​វី​ង​)​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ក្មេង​ស្រី ដែល​​​​ជា​ចំណាប់​ខ្មាំង ។ ស្ត្រីសង្ស័យ​ខាងលើ​​ឈ្មោះ​សេង សុខ​លី ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​ក​ន្ល​ទោ​ក ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បើ​តាម​សមត្ត​កិច្ច​បង្ហើប​ឱ្យ​​ដឹង​ថា ស្ត្រី​ជា​ឧក្រិដ្ឋជននេះ គឺជា​​ត្រូវជា​អ៊ំរបស់​ក្មេង​ស្រី​រង​គ្រោះ ដែល​គេ​ចាប់​យក​ទៅ​​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​ជម្រិត​ទារ​យក​ប្រាក់​ពី​ឧ​ពុក​ម្តាយ​នាង​នោះ ។

គួរបញ្ជាក់ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ កក្កដា ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ក្មេង​ស្រី​ម្នាក់​បាន​បាត់​ខ្លួន​ចេញពី​សាលា​បឋម​សិក្សា​អង្គ​លំ​ទង ស្ថិត​នៅ​ភូមិ​ព្រែ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ម៉ុ​ក ចាន់​រស្មី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ឪពុក​ឈ្មោះ ម៉េ​ង អោ​ក និង​ម្ដាយ​ឈ្មោះ ភី សោ​ភា ។

ក្រោយ​ពេល​បាត់​ខ្លួន​ក្មេង​ស្រី​នោះ​ ពី​ព្រឹក​រហូត​ដល់​យប់​ថ្ងៃ​ដដែល​ ស្រាប់តែ​មាន​ទូរស័ព្ទ​អានា​មិ​ក តេ​ចូល​លេខ​ទូរស័ព្ទ​របស់​អាណា​ព្យា​បាល​​ក្មេង​រង​គ្រោះ ដោយ​គំរាម​ទារប្រាក់​រាប់ម៉ឺន​​ដុល្លារ ជា​ថ្នូរ​​នឹង​ការ​ដោះ​លែង​ជន​រង​គ្រោះ​​វិញ ។ ឧក្រិដ្ឋជន​​បាន​គំរាម​ថា បើ​មិន​​បាន​លុយ​ជា​ដោះ​ដូរ​ទេ កុំ​ស​ង្ឃឹ​​ម​ថា​​ បានកូន​រស់នៅ​សល់​ជីវិត​ទៅ​វិញ​ឲ្យ​សោះ មិន​បាន​លុយ​ចាំ​ទទួលយក​ខ្មោច​ក្មេង​នេះ​ទៅ ។

ឧក្រិដ្ឋជន​និយាយ​បណ្តើរ ដាក់​សម្លេងឱ្យ​​ក្មេង​រង​គ្រោះ​យំ​បណ្តើរ ដើម្បី​បញ្ជាក់​ថា ពេល​នេះ​ក្មេង​ស្រី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចំណាប់​ខ្មាំង ។ ក្រោយមក​មានការ​ចរចា​​ត្រូវរ៉ូវ​គ្នា​ត្រឹម​៤​.០០០​ដុល្លារ​អា​មេ​រិ​ក ខណ​:​អាណាព្យាបាល​ជន​រង​គ្រោះ​បាន​សុំ​ទុក​ពេល​ថា ចាំ​ព្រឹក​គាត់​នឹង​រក​ប្រាក់​ផ្ញើ​ទៅ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា អាណា​ព្យា​ល​ជន​រង​គ្រោះ​បាន​រក​ប្រាក់ ដើម្បី​វេរ​​ទៅ​ឲ្យ​ឧក្រិដ្ឋជន​តាម​ការ​ទារ ពេល​នោះ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ឧក្រិដ្ឋជន ខណ​:​ពេល​កំពុង​រៀបចំ​បើក​លុយ​វី​ង​មួយ​កន្លែង​ ក្នុង​ទីរួមខេត្ត​កំពង់ឆ្នាំង ។ ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជំ​ម្រិ​ត​ទារ​ប្រា​កើ​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ឯក ជាវ វិបុល នាយការិយាល័យ នឹង​មានការ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ឆ្នាំង​ផង​ដែរ ។

លោក​វរ​សេនីយ៍​ឯក ជាវ វិបុល បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពិតជា​មានការ​ឃាត់ខ្លួន​ស្ត្រី​ដែល​ជា​ឧក្រិដ្ឋ​ចាប់​ក្មេង​ជម្រិត​ទារប្រាក់​នោះ​មែន រួម​ទាំង​រំដោះ​បាន​កុមារី​រង​គ្រោះ​ទៀត​ផង ។ ​គួររំលឹកថា បំបែក​បាន​ហើយ… ក្រោយរកឃើញនាង​តូច​វិញ​ហួសចិត្ត​