ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​អ្នក​រត់​រថយន្ត​តាក់ស៊ី​រត់​ចាប់​ម៉ូយ ពាសពេញ​ផ្លូវ​ក្បែរ​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ត្រើយ​ខាងកើត និង​ការ​ដាក់​លក់ដូរ​បំពាន​ចំណី​ផ្លូវ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​រុំ​ា​រ៉ៃ ក្នុង​ក្រសែភ្នែក​មហាជន​ទូទៅ មក​ជា​យូរហើយ​នោះ ពេល​នេះ​ជម្ងឺ​រុំ​ា​រ៉ៃ​ទាំងនេះ នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​១០០​ភាគរយ គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នេះ​តទៅ ។

រាជធានី​ភ្នំពេញ ៖ បញ្ហា​អ្នក​រត់​រថយន្ត​តាក់ស៊ី​រត់​ចាប់​ម៉ូយ ពាសពេញ​ផ្លូវ​ក្បែរ​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ត្រើយ​ខាងកើត និង​ការ​ដាក់​លក់ដូរ​បំពាន​ចំណី​ផ្លូវ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​រុំ​ា​រ៉ៃ ក្នុង​ក្រសែភ្នែក​មហាជន​ទូទៅ មក​ជា​យូរហើយ​នោះ ពេល​នេះ​ជម្ងឺ​រុំ​ា​រ៉ៃ​ទាំងនេះ នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​១០០​ភាគរយ គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នេះ​តទៅ ។

ការ​ប្រកាស​ជា​សាធារណៈ​ថា នឹង​បញ្ចប់​បញ្ហា​រុំ​ា​រ៉ៃ​នេះ ថ្លែង​ឡើង​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ អំឡុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្អាត​អនាម័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក រស់ សុ​ភ័ក្ត្រ អភិបាលរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ និង​មានការ​សហ​ការណ៍​ចូលរួម​ពី​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ខណ្ឌ​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក រស់ សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ បាន​ចេញ​នូវ​សេចក្តីណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ ជម្រាប​ដល់​បងប្អូន​ដែល​ជា​អាជីវករ​ប្រកប​របរ​លក់ដូរ​នៅ​សងខាង​ផ្លូវជាតិ​លេខ​១ ស្តី​ពី​ការ​មិន​អនុញ្ញាត្តិ​ឲ្យ​បងប្អូន​យក​ចំណី​ផ្លូវ​សាធារណៈ ជា​កន្លែង​ប្រកប​អាជីវកម្ម ប៉ុន្តែ​បងប្អូន​មិន​ដែល​ស្តាប់ និង​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ មាន​តែ​បន្ត​ដាក់​លក់ដូរ​លើ​ចំណី​ផ្លូវ​សាធារណៈ​ជា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ទៅ​វិញ ។

លោក​អភិបាលរង បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ៗ​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧  នេះ អាជ្ញាធរ​ខណ្ឌ​នឹង​ចាត់វិធានការ​ក្តៅ លើ​ម្ចាស់​អាជីវកម្ម ឬ​ក្រុម​អាជីវករ​ដែល​នៅ​តែ​បន្ត​ដាក់​លក់ដូរ​បំពាន​នូវ​បំរាម​ហាមឃាត់​របស់​អាជ្ញាធរ ជា​កំហិត ។ ដោយ​ក្នុង​នោះ​អាជ្ញាធរ​នឹង​ចាប់ដក​យក​សម្ភារ និង​អីវ៉ាន់​លក់ដូរ​របស់​បងប្អូន​មក​រក្សា​ទុក​ចោល​រយះ​ពេល​យូរ នៅ​សាលា​ខណ្ឌ ដើម្បី​ជា​ការ​ប្រមា​ន ប៉ុន្តែ​បើ​បងប្អូន​នៅ​តែ​ផ្កើ​ន​នឹង​បម្រាម​ហាមឃាត់​នោះ សាលា​ខណ្ឌ​នឹង​ដកហូត​អីវ៉ាន់​មក​រក្សា​ទុក ហើយ​ធ្វើការ​ពិ​ន័​យេ​ជា​ប្រាក់ និង​អាច​ឈាន​ដល់​ដំណាក់កាល​ចាប់​យក​មក​ទុក ហើយ​មិន​ធ្វើការ​ប្រគល់​ជូន​វិញ​តែ​ម្តង ប្រសិនបើ​បងប្អូន បន្ត​ធ្វើ​ផ្ទុយ​ពី​ការ​ណែនាំ ។

បន្ថែម​ពី​នោះ លោក​អភិបាលរង​ក៏​បាន​សង្កត់ធ្ងន់​ៗ ចំពោះ​បញ្ហា​រថយន្ត​តាក់ស៊ី ដែល​មានការ​រត់​ចាប់​ម៉ូយ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ពាសពេញ​ដងផ្លូវ​ជាតិ ពិសេស​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ត្រើយ​ខាងកើត ដែល​ជា​បញ្ហា​រុំ​ា​រ៉ៃ​មក​ជា​យូរ និង​ជា​ភាព​អាណា​ធិ​ប​តេ​យ្យ​ក្នុង​ក្រសែភ្នែក​បងប្អូន​អ្នកដំណើរ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ អាជ្ញាធរ​ខណ្ឌ​នឹង​បញ្ចប់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​១០០​ភាគរយ ។  ក្នុង​នោះ​ដែរ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ទៅ​ណែនាំ​បងប្អូន​ជា​អ្នក​រត់​តាក់ស៊ី​ឲ្យ​បាន​យល់​ដឹង​ពី​បម្រាម​របស់​សាលា​រាជធានី និង​ពិសេស​ពន្យល់​ពី​ភាព​អត់​សណ្ដាប់ធ្នាប់​មួយ​ចំនួន​ឲ្យ​បងប្អូន​បាន​យល់ ហើយ​ស្នើ​សុំ​ឲ្យ​បងប្អូន​ត្រូវ​បញ្ឈប់​សកម្មភាព​នេះ​តទៅ​មុខ​ទៀត ។ យ៉ាងណាមិញ ប្រសិនបើ​បងប្អូន មិន​គោរព​ទៅ​តាម​ការ​ណែនាំ​នោះ អាជ្ញាធរ​នឹង​ចាប់​ឃាត់​រថយន្ត​បងប្អូន​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ នឹង​ធ្វើការ​ពិន័យ​ជា​ប្រាក់​ផង​ដែរ ។

ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ លោក រស់ សុ​ភ័ក្ត្រ ក៏​សុំ​ធ្វើការ​ស្នើ​ដល់​បងប្អូន​ដែល​ជា​អ្នក​រត់​តាក់ស៊ី និង​អាជីវករ​ទាំងអស់ ឲ្យ​មានការ​យោគយល់ និង​មេត្តា​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​គ្រប់​សកម្មភាព​ផ្សេង​ៗ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ខ្ជាប់ខ្ជួន​ល្អ ដើម្បី​រៀបចំ​នូវ​សោភ័ណ​ភាព​ដងផ្លូវ​សាធារណៈ ពិសេស​ភាពល្អ​ប្រសើរ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ផង​ដែរ ៕