ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីសួរ«នរណាគេ?» ប្រពន្ធឆ្លើយថា«ជាប្តី»… ផ្ទុះ​ហិ.ង្សា​​ក្ឌាំង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ជា​ប្ដី​ដើម​បាន​ត្រូវ​បុរស​ជា​ប្ដី​ចុង ​និង​គូកន ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​បែកក្បាល ខណៈ​មក​លេង​ផ្ទះ​ប្រពន្ធ កូន កាលពី​វេលា​ម៉ោង​០៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ កក្កដា ស្ថិតនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំសំពៅ​ពូន ស្រុក​កោះធំ ។ មន្ត្រី​នគរបាល​

ខេត្តកណ្តាល ៖ បុរស​ជា​ប្ដី​ដើម​បាន​ត្រូវ​បុរស​ជា​ប្ដី​ចុង ​និង​គូកន ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​បែកក្បាល ខណៈ​មក​លេង​ផ្ទះ​ប្រពន្ធ កូន កាលពី​វេលា​ម៉ោង​០៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ កក្កដា ស្ថិតនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំសំពៅ​ពូន ស្រុក​កោះធំ ។ មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​អំពើ​ហិង្សា​នេះ​​កើតឡើង បុរស​ជាប្ដី​ចុង​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន ។ ជន​នេះ​ឈ្មោះ​រី គង់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ ឃុំឈើ​​ខ្មៅ ស្រុក​កោះធំ  ជា​កសិករ និង​គូកន​ម្នាក់​ដែល​គេចខ្លួន​ឈ្មោះ​តុង​ លី​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ ជន​ទាំង​២​នាក់ បាន​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​ឈ្មោះហុំ តូ​នី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ជា​កសិករ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះជា​ប្តី​ដើម​នេះ ​បាន​លែងលះ​ប្រពន្ធ​នៅ​ត្រឹម​សាលាឃុំ​ជា​យូរ​ឆ្នាំ​មក​ហើយ និង​បាន​ទៅ​រស់នៅ​ក្នុងភូមិ​ព្រែក​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ជា​ស្រុក​កំណើត​របស់​ខ្លួន ។ ប៉ុន្តែ​ជន​រង​គ្រោះ​តែងតែ​មក​លេង​ប្រពន្ធ​កូន​ជា​រឿយ​ៗ និង​មិនដឹង​ថា​ ប្រពន្ធ​មាន​ប្តី​ទៀត​នោះ​ទេ ។ នៅ​ពេល​កើតហេតុ​ខាងលើ ជន​រង​គ្រោះជា​ប្តី​ដើម​បាន​មក​លេង​កូន​ក្នុង​ភូមិ​កំពង់​ថ្កុ​ល ។ ពេល​មក​ដល់​ផ្ទះ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ (​ប្តី​ចុង​) នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ក៏​សួរ​ថា​ គេ​ជា​នរណា? នៅ​ពេល​នោះ​ប្រពន្ធ​ឆ្លើយ​ថា គឺជា​ប្ដី​ឈ្មោះ​រី គង់ ដែល​ទើប​សែនព្រេន​ជាមួយ​គ្នា​ជា​ប្ដី​-ប្រពន្ធ ។

ខណៈនោះ ជន​រង​គ្រោះ​បាន​ហៅ​ឈ្មោះរី គង់ មក​និយាយ​គ្នា ប៉ុន្តែ​មិន​ទាន់​បាន​និយាយ​អ្វី​ផង ស្រាប់តែ​ឈ្មោះ តុង លី​ន ជា​គូកន​បាន​ស្ទុះ​មក​វាយ​ជន​រង​គ្រោះជា​ប្តី​ដើម រួម​នឹង​ឈ្មោះ រី គង់ ក៏​មក​ព្រួត​គ្នា​វាយ​ដែរ បណ្ដាល​ឱ្យ​ប្តី​ដើមនោះ​បែកក្បាល​ និង​ហើម​មុខ។ ដោយ​ពុំអាច​តបតបាន ទើប​បុរស​ជា​ប្តី​ដើម​រត់គេច​ចេញ មក​រក​ការ​អន្តរាគមន៍​ពី​នគរបាល  ។ ក្រោយមក នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន បានចាប់​ឃាត់ខ្លួន​បុរស​ឈ្មោះ រី គង់ ជា​ប្តី​ចុងបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ឈ្មោះ​តុង លី​ន ជា​គូកន​បាន​រត់គេច​ខ្លួន​បាត់ ៕      ​