ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅតិរច្ឆានវាយជីតាខ្លួនឯងស្លា.ប់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នេះ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​ឃាតក.ម្ម ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នេះ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​ឃាតកម្ម ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ ថុ​ន សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជន​នេះ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ធ្វើអំពើ​ឃាតកម្ម ដោយ​យក​ដំបង​ឈើ វាយ​សំពង​ទៅ​លើ​ក្បាល​ជីតា​របស់​ខ្លួន​បង្កើត ឈ្មោះ ថុ​ក ថុ​ន អាយុ​៧២​ឆ្នាំ ជា​ច្រើន​ដំបង បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​ផ្ទះ​គ្មាន​នរណា​ដឹង នៅ​ភូមិ​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ។

លុះ​ព្រឹក​ឡើង ទើប​មាន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ប្រទះ​ឃើញ ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​ម្នាក់ឯង ។ ចំណែក​ជនសង្ស័យ​ជា​ចៅ ក្រោយ​ពី​សម្លាប់​ជីតា​របស់​ខ្លួន​រួច បាន​ដើរ​ចេញពីផ្ទះ​បាត់​រយៈពេល​២​ថ្ងៃ នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន នៅ​ភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ៖ ឆ្លង​តាម​ការ​ស្រាវជ្រាវ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនល្មើស ឈ្មោះ ថុ​ន សំណាង នេះ កើត​ជម្ងឺសរសៃប្រសាទ រយៈពេល​ជាង​១០​ឆ្នាំ​ហើយ នៅ​យប់​កើតហេតុ​នោះ មិន​មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ទេ ព្រោះ​ចៅ និង​ជីតា​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​តែ​២​នាក់ ម្តាយ​ឪពុក​ជនសង្ស័យ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ។ បើ​ទោះបីជា​ជនសង្ស័យ​កើតរោគ​សរសៃប្រសាទ ក៏​ដោយ តែ​គ្មាន​សំបុត្រ​បញ្ជាក់​ពី​គ្រូពេទ្យ​នោះ​ឡើយ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាម​ច្បាប់ ៕