ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​បាន​ហើយ… ក្រោយរកឃើញនាង​តូច​វិញ​ហួសចិត្ត​

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង លើ​ករណី​បាត់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​សាលា​បឋម​សិក្សា​អង្គ​លំ​ទង ស្ថិត​ក្នុង​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពេល​ដែល​នាង​ចេញពី​រៀន​នោះ ត្រូវ​បាន​សមត្ថកិច្ច​បំបែក​បាន​ហើយ គឺ​រក​ឃើញ​នៅ​ក្នុង​ទឹកដីខេត្ត​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង លើ​ករណី​បាត់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​សាលា​បឋម​សិក្សា​អង្គ​លំ​ទង ស្ថិត​ក្នុង​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពេល​ដែល​នាង​ចេញពី​រៀន​នោះ ត្រូវ​បាន​សមត្ថកិច្ច​បំបែក​បាន​ហើយ គឺ​រក​ឃើញ​នៅ​ក្នុង​ទឹកដីខេត្ត​កំពង់​ឆ្នាំង ដែល​ជា​ករណី​ចាប់ជម្រិត​ទារប្រាក់ ។ នេះ​យោង​តាម​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ឱ្យ​កោះសន្តិភាព​ដឹង​នា​ថ្ងៃ​ទី​២២ កក្កដានេះ ។ គួររំលឹកថា ក្មេង​ស្រី​ម្នាក់​បាត់​ខ្លួន សង្ស័យ​មាន​អ្នក​ល្បួង​យក​ទៅ

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ពេល​នេះ​គឺ​មាន​សុវត្ថិភាព​ហើយ ។ ហើយ​មុន​ឈាន​ដល់​ការ​ចាប់​មុខសញ្ញា​បាន​នេះ គឺ​ត្រូវ​ក្រុម​គ្រួ​សារបាន​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​វេរ​លុយ​ទៅ​ឱ្យ​ជនសង្ស័យ ដែល​ទូរស័ព្ទ​មក​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ចំនួន​៤.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ក្មេង​ស្រី​មក​វិញ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ជនសង្ស័យ និង​ត្រូវ​នាំ​មក​កាន់​ខេត្តកំពង់ស្ពឺ​វិញ ។ បើ​តាម​ការ​បង្ហើប​ប្រភព​ចុង​ក្រោយ​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​អ៊ំ​ស្រី​របស់​កុមារី​រង​គ្រោះ​តែ​ម្តង ។