ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតមួយភ្លែតបុក២ដង…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ចេញពី​ផឹកស៊ី​ស្រវឹង​ទោរទន់ បាន​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ទៅ​បុក​គូទ​រថយន្ត​កា​ម៉ា​រី​ឆ្លាម បណ្តាល​ឲ្យ​រង​កា​ខូចខាត​តិចតួច មិន​ព្រម​ឈប់​ដោះស្រាយ​ទេ ព្យាយាម​បើក​រត់គេច ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ចេញពី​ផឹកស៊ី​ស្រវឹង​ទោរទន់ បាន​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ទៅ​បុក​គូទ​រថយន្ត​កា​ម៉ា​រី​ឆ្លាម បណ្តាល​ឲ្យ​រង​កា​ខូចខាត​តិចតួច មិន​ព្រម​ឈប់​ដោះស្រាយ​ទេ ព្យាយាម​បើក​រត់គេច ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត នៅ​ផ្លូវបំបែក​ជា​បួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​១៤៣​កែង​នឹង​២៧៨ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ស បើកបរ​ដោយ​នារី​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពីក្រោយ បណ្ដាល​ឲ្យ​រង​របួស​បន្តិចបន្តួច នៅ​ស្តុ​ប​ពេទ្យ​ចិន ហើយ​ភ្លាម​ៗ​នោះ នារី​រូប​នោះ មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​តាម​ផ្លូវ​២៧៨ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន កែង​និង​ផ្លូវ​១៤៣ ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​២​គ្រឿង​ទៀត ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស  និង​មួយ​គ្រឿង​ម៉ាក SONATA ពណ៌​ទឹកប្រាក់​ចាស់ ដែល​កំពុង​បើក​បញ្ច្រាស់ទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​បី​គ្រឿង​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ បី​គ្រឿង​ជាប់​គ្នា ទៅ​មុខ​លែង តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។ ភ្លាម​ៗ​នោះ នារី​បើករថយន្ត​បង្ក បាន​ហៅ​បងប្អូន​មក​បម្រុង​រំដោះ​ចេញពី​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​អូ​ឡាំ​ពិ​ក ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​កាម​រី​ឆ្លាម ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច មិន​បាន​ទាមទារ​សំណង​នោះ​ទេ​គឺ​សុំ​យករួចខ្លួន ចំណែក​រថយន្ត​ពីរ​គ្រឿង​ទៀត ដែល​រង​ការ​ខូចខាត​ខ្លាំង ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕