ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​អ្នកមាន​បារាំង PSG ត្រៀម​ជះ​លុយ ២៥៤​លាន​ដុល្លារ ដើម្បី​ឆក់ Neymar ពី Barca

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​បារាំង Paris Saint-Germain កំពុង​គ្រោង​ជះ​លុយ ២៥៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ផ្តាច់​កុងត្រា Neymar ពី​ក្លឹ​ប Barcelona ។

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​បារាំង Paris Saint-Germain កំពុង​គ្រោង​ជះ​លុយ ២៥៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ផ្តាច់​កុងត្រា Neymar ពី​ក្លឹ​ប Barcelona ។

ទោះបីជា​ខាង​ក្លឹ​ប​បច្ចុប្បន្ន​របស់ Neymar មិន​ព្រម​ផ្ទេរ​ឲ្យ​ក៏​ដោយ ក៏ PSG នៅ​តែ​គិត​ថា​ខ្លួន​នឹង​ជះ​លុយ​យក​មក​ទាល់តែ​បាន ។

ដោយសារ​តែ​ខាង​ក្លឹ​ប Barca ចេះ​តែ​ជំទាស់​មិន​ព្រម​ផ្ទេរ Neymar ឲ្យ ទើប PSG គ្រោង​នឹង​មិន​ទៅ​ចរចា​ជា​លក្ខណៈ​ក្លឹ​ប​នឹង​ក្លឹ​ប​ទៀត​ទេ ។ ពោល​គឺ​ពួក​គេ​នឹង​ទៅ​ចរចា​ជាមួយ​ឪពុក​របស់ Neymar ដោយ​ឲ្យ​នាយក​គ្រប់គ្រង​ឈ្មោះ Antero Henrique ទៅ​ជួប​និយាយ ។

គម្រោង​នឹង​ទៅ​ចរចា​ជាមួយនឹង​ឪពុក​របស់ Neymar ធ្វើ​ឲ្យ PSG មាន​ទំនុកចិត្ត​ជាង​ការ​ទៅ​ជួប​និយាយ​ជាមួយនឹង​ក្លឹ​ប Barca ទោះបីជា​នាយករង​របស់ Barca ប្រាប់​ថា “ ២០០% ហើយ​ដែល Neymar នឹង​មិន​ទៅ​ណា ” ៕