ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដល់ថ្នាក់នេះ​ផង…លោកនាយករង​សាលាវាល​ស្បូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយករង​សាលា​បឋម​សិក្សា​វាល​ស្បូវ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វាល​ស្បូវ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ កក្កដា ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ខ្លួន ក្រោយ​ប្រព្រឹត្ត​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​ក្មេង​ស្រី​ជា​សិស្ស​សាលា​ម្នាក់​អាយុ​១៤​ឆ្នាំ នៅ​ក្នុង​បន្ទប់​ទីចាត់ការ​សាលា ស្ថិត​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ កាលពី​ម៉ោង​

រាជធានី​ភ្នំពេញ ៖ នាយករង​សាលា​បឋម​សិក្សា​វាល​ស្បូវ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វាល​ស្បូវ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ កក្កដា ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ខ្លួន ក្រោយ​ប្រព្រឹត្ត​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​ក្មេង​ស្រី​ជា​សិស្ស​សាលា​ម្នាក់​អាយុ​១៤​ឆ្នាំ នៅ​ក្នុង​បន្ទប់​ទីចាត់ការ​សាលា ស្ថិត​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ កាលពី​ម៉ោង​១០​​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា កន្លង​មក ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឡុ​ង សុខ អាយុ​៥០​ឆ្នាំ ជា​នាយករង​សាលា​បឋម​សិក្សា​វាល​ស្បូវ និង​មាន​ទីល​នៅ​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​អង្គការ​មួយ​ឈ្មោះ «​សហគមន៍​ទឹកដី​
សន្យា​» ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​ម៉ៅ សឿ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​និង​មិត្តភក្តិ​ក្មេង​ៗ​ដូច​គ្នា​មួយ​ចំនួន​ឧស្សាហ៍​​ចេញ​-​ចូល​ទៅ​លេង​ក្នុង​ទីចាត់ការ​របស់​លោក​នាយករង​ខាងលើ​ជា​រឿយ​ៗ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នាង​និង​មិត្តភក្តិ ៣​នាក់​ផ្សេង​ទៀត បាន​ចូល​ទៅ​ប្រលែង​លេង​ជាមួយ​លោក​នាយករង លុះ​មួយសន្ទុះ​គ្នីគ្នា​បាន​ចេញ​ទៅ​ខាងក្រៅ​មុន នៅ​សល់​តែ​នាង និង​លោក​នាយករង ក៏​ត្រូវ​តែ​ត្រូវ​លោក​នាយករង​បន្លំ​លេង​ច្របាច់​ដោះ​នាង​តែ​ម្តង ។

ក្រោយ​ការ​បៀតបៀន​ហើយ​នោះ ពេល​ត្រឡប់​ទៅ​ដល់ទី​តាំង​អង្គការ​វិញ ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ពី​ដំណើររឿង​ទៅ​កាន់​ម្ចាស់​អង្គការ ទើប​ខាង​តំណាង​អង្គការ សហគមន៍​ទឹកដី​សន្យា បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន សុំ​អោយ​ជួយ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២០ តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច លោក​នាយករង​សាលា​បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​មាន​បំណង​ប៉ះពាល់​អ្វី​លើ​ខ្លួន​ក្មេង​​ស្រី​រង​គ្រោះ​ឡើយ គ្រាន់តែ​ពេល​នោះ គឺជា​ការ​ប្រលែង​គ្នា​ហើយ​គ្រលាស់​ដៃ​ប៉ះ​ចំ​ដោះ​ក្មេង​ស្រី រង​គ្រោះ​បន្តិចបន្តួច​ប៉ុណ្ណោះ ពុំ​មែន​ដូច​ការ​លើក​ឡើង​របស់​ក្មេង​ស្រី​រង​គ្រោះ ដែល​ចោទ​ថា​គាត់​បន្លំ ច្របាច់​ឡើយ ។

ទោះបីជា​យ៉ាងណា នាយករង​សាលា​ខាងលើ​​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​ចាត់​ការ​បន្ត​។