ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​កម្លាំង​6,7​រី​ស្ទ័​រ​ស្លា.ប់ និង​របួស​ច្រើន​នាក់

6 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​មួយ​កើត​មាន​នា​ថ្ងៃ​ទី​២១ កក្កដា នៅ​ប្រជុំ​កោះ​ក្រិ​ក​នា​ភាគ​អាគ្នេយ៍​សមុទ្រ EGEE បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២​នាក់​នៅ​កោះ KOS ហើយ​មនុស្ស​ជាង​១០០​នាក់​រង​របួស ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មន្ទីរពេទ្យ​មួយ​នៅ

ក្រិ​ក ៖ ការ​រញ្ជួយ​ដី​មួយ​កើត​មាន​នា​ថ្ងៃ​ទី​២១ កក្កដា នៅ​ប្រជុំ​កោះ​ក្រិ​ក​នា​ភាគ​អាគ្នេយ៍​សមុទ្រ EGEE បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​នៅ​កោះ KOS ហើយ​មនុស្ស​ជាង​១០០​នាក់​រង​របួស ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មន្ទីរពេទ្យ​មួយ​នៅ​កោះ KOS គូសបញ្ជាក់​ថា ពិ​ដាន​អគារ​មួយ​បាន​បាក់ រួច​អគារ​នេះ​ជា​បារ​មួយ​នា​ភាគ​កណ្តាល​ក្រុង ។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​របស់​ប៉ូលិស​ថា ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​តួ​ក​គី ហើយ​ម្នាក់​ទៀត​ជា​អ្នកទេសចរ​ជនជាតិ​ស៊ុ​យ​អែ​ត ។ តាម​ស្ត្រី​អ្នកកាសែត​ម្នាក់​នៅ KOS ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ ស្ថិត​តាម​ដង​វិ​ថី​ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នៃ​ទីក្រុង KOS ហើយ​ត្រូវ​ស្លាប់​ដោយសារ​ថ្ម​នៃ​អគារ​ចាស់​មួយរ​លំបាក់​ជិត​ពួក​គេ ។

លោក NEKTARIOS SANTORINIOS រដ្ឋលេខាធិការ​ក្រសួង​នាវា​ដឹក​ទំនិញ​ក្រិ​ក​និយាយ​ថា ចំនួន​អ្នក​របួស​ឡើង​ដល់​១២០​នាក់ ។ លោក​ថា អគារ​ជា​ច្រើន​រង​ការ​ខូចខាត ។ ឧទ្ធម្ភាគចក្រ​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​កាន់​កោះ KOS ដើម្បី​ដឹក​បណ្តា​អ្នក​របួស​ទៅ​កាន់​កោះ RHODES ។ ការ​ខូចខាត​ពិតជា​ធ្ងន់ធ្ងរ​នៅ​កំពង់​ផែ​ក្រុង KOS ដែល​នាវា​ដឹក​អ្នកដំណើរ​ធំ BLUE STAR PAROS ពុំ​អាច​ចូល​ទៅ​កំពង់​ផែ​នេះ ហើយ​មក​កាន់​កោះ RHODES ។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,៧​រី​ស្ទ័​រ ហើយ​កើត​មាន​នា​ថ្ងៃ​ទី​២១ កក្កដា វេលា​ម៉ោង​១​និង​៣១​នាទី​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក ។

ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ចំណុច​ចម្ងាយ​១០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង​ជាប់មាត់​សមុទ្រ​តួ​ក​គី BODRUM និង​ចម្ងាយ​១៦,២​គីឡូម៉ែត្រ​ខាងកើត​កោះ KOS ក្រិ​ក ។ ក្រៅពី​បណ្តា​កោះ​ក្រិ​ក ការ​រញ្ជួយ​ដី​នេះ​ញ៉ាំង​ឱ្យ​មានការ​ញ័រ​រង្គើ​នៅ​ឆ្នេរសមុទ្រ​ខាងលិច​របស់​តួ​ក​គី ពិសេស​នៅ​ទីក្រុង BODRUM ។ លើ​កោះ​ក្រិ​ក RHODES ការ​ញ័រ​រង្គើ​ធ្វើ​ឱ្យ​ពួក​អ្នកទេសចរ​ភ្ញាក់ផ្អើល ភ្ញាក់​អស់ពី​ដំណេក ៕