ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីវិតអ្នករត់ម៉ូតូឌុបម្នាក់បាត់ ដោយ​សារឡានដឹក​អេត​ចាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ​ស្ថិត​​លើ​ផ្លូវជាតិ​​លេខ​៤ (​ខាងកើត​អតីត​បញ្ជរ​បង់ប្រាក់​) ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ តែ​ត្រូវ​ដឹង​ជា​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ​ស្ថិត​​លើ​ផ្លូវជាតិ​​លេខ​៤ (​ខាងកើត​អតីត​បញ្ជរ​បង់ប្រាក់​) ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ តែ​ត្រូវ​ដឹង​ជា​ថា ជា​អ្នក​រត់​ម៉ូតូឌុប ត្រូវ​បាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​តោន​កន្លះ ​មាន​ដឹក​អេ​ត​ចាយ​បើក​បុក​​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហើយ​រថ​យន្ត​បង្ក​នេះ​នៅ​មិន​​អស់ចិត្ត ​ក៏​បន្ត​ទៅ​បុក​ម៉ូតូ​៣​គ្រឿងទៀតចូល​ទៅ​ក្នុង​សាលា​ឯកជន​មួយ​កន្លែង​ ដែល​សំណាង​ធំ​ហើយ សិស្ស​ចូល​​រៀន​ក្នុង​សាលា​អស់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ គាត់​ជិះ​ម៉ូតូ​សង់​២០១០ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ។ រីឯ​អ្នកបើកបរ​បង្ក​ឈ្មោះ​សន ច​ន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ដឹក​អេ​ត​ចាយ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ​។

បើ​តាម​បុរស​ជា​អ្នកបើកបរ​​រថយន្តនេះ​​ថា មុន​ពេល​កើតហេតុ ខ្លួន​កំពុង​បើករថយន្ត​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាង​លើ ស្រាប់តែ​ឃើញ​​ម៉ូតូ​ដែល​បើក​ដោយ​បុរស​ដែល​ស្លាប់​នេះមកនៅពីមុខ​រថយន្ត​ទៅវិញ ទើបខ្លួន​​ទាញ​ចង្កូត​មិន​ទាន់ក៏​បុក​​តែ​ម្តង។

ទោះ​បីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍និង​ធ្វើការ​វាស់វែង​ហើយ​នៅ​កន្លែង​កើតហេតុ ដើម្បី​រក​មូលហេតុ​ច្បាស់ ។