ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​ទេសចរណ៍គ្រោះថ្នាក់​បំផុត​នៅ​លើ​លោក

6 ឆ្នាំ មុន

«​ស៊ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកទេសចរ​ចិន​និយម​ទៅ​កម្សាន្ត​នៅ​ភ្នំ​Huashan​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ដ៏​សក្តិ​សិទ្ធិ​ទាំង​៥​របស់​ចិន ។ អ្នកទេសចរ​ត្រូវ​ដើរ​សសៀរ​តាម​ជញ្ជាំង​ថ្មភ្នំ​ប្រកបដោយ

«​ស៊ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកទេសចរ​ចិន​និយម​ទៅ​កម្សាន្ត​នៅ​ភ្នំ​Huashan​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ដ៏​សក្តិ​សិទ្ធិ​ទាំង​៥​របស់​ចិន ។ អ្នកទេសចរ​ត្រូវ​ដើរ​សសៀរ​តាម​ជញ្ជាំង​ថ្មភ្នំ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ។

ផ្លូវ​ថ្មើរជើង​ដែល​សសៀរ​លើ​ជញ្ជាំង​ភ្នំ​ឈ្មោះ​«​ឆាង​ឃុ​ង​»​បាន​សាងសង់​តាំងពី​សម័យ​បុរាណ​ដោយ​ធ្វើ​ពី​ក្តារបន្ទះ​ចង​ផ្អោប​គ្នា ។ ផ្លូវ​ដើរ​សសៀរ​តាម​ជញ្ជាំង​ភ្នំ​នោះ​មាន​កម្ពស់​ជា​ច្រើន​ពាន់​ម៉ែត្រ​ពី​ដី។ មាន​កន្លែង​ខ្លះ​ស្ពាន​សសៀរ​«​ឆាង​ឃុ​ង​»​តូច​ចង្អៀត​ទទឹង​ប្រហែល​៣០​សង្ទីម៉ែត្រ ដូច្នេះ​ក្នុង​ពេល​ភ្ញៀវ​ទេសចរ​ច្រើន​ដើរ​ឆ្លង​ចាត់​ទុក​ថា​ជាទី​តាំង​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ។

នៅ​រដូវក្តៅ​ក្នុង​អំឡុង​ខែកក្កដា ដល់​ចុងខែ​សីហា ជា​រៀង​រាល់​ឆ្នាំ​ចាត់​ទុក​ថា​ជា​រយៈពេល​ដ៏​ពេញ​និយម​របស់​អ្នកទេសចរ​ចិន ក្នុង​ការ​លំហែកាយ​នៅ​តាម​ភ្នំ និង​សមុទ្រ​ដើម្បី​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត ។ ភ្នំ​Huashan​ជា​ផ្នែក​មួយ​នៃ​ទីតាំង​ទេសចរណ៍​ដែល​អ្នកទេសចរ​ចិន​និយម​ទៅ​កម្សាន្ត ។

អ្នក​ទៅ​ដើរ​កម្សាន្ត​នៅ​ភ្នំ​Huashan​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត និង​រថភ្លើង​ពី​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ដោយ​ចំណាយពេល​មិន​លើស​ពី​២​ម៉ោង​ទេ ៕