ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​ខ្ទេច​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បើក​គេច​រថយន្ត​ចត​តាម​ផ្លូវ ចូល​ហូប​បាយ បណ្តាល​ឲ្យ​រថយន្ត​យី​ឌុ​ប​បុក បណ្តាល​ឲ្យ​កៀប​អ្នក​បើករថយន្ត​កុងតឺន័រ​ជាប់​ក្នុង​រថយន្ត​សន្លប់​ស្តូកស្តឹង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ទុល​មុខ​បូ​រី​សិលា លក់​បាយ និង​កាហ្វេ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធ្ង​ង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បើក​គេច​រថយន្ត​ចត​តាម​ផ្លូវ ចូល​ហូប​បាយ បណ្តាល​ឲ្យ​រថយន្ត​យី​ឌុ​ប​បុក បណ្តាល​ឲ្យ​កៀប​អ្នក​បើករថយន្ត​កុងតឺន័រ​ជាប់​ក្នុង​រថយន្ត​សន្លប់​ស្តូកស្តឹង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ទុល​មុខ​បូ​រី​សិលា លក់​បាយ និង​កាហ្វេ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធ្ង​ង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ប្រភេទ​យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រ​ហ​សីហ​នុ ៣A-០៩៦៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទៅ​ជើង រង​ការ​ខូចខាត​តិចតួច តៃកុង​រត់​បាត់ ។ រថយន្ត​រង​គ្រោះ​ប្រភេទ​កុងតឺន័រ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៦៦៣៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ អ្នក​បើករថយន្ត​សន្លប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ឈប់​នៅ​តាម​ដងផ្លូវ​កំពង់​ឈប់​ហូប​បាយ ធ្វើ​ឲ្យ​រថយន្ត​កុងតឺន័រ​ងាក​ចង្កូត​ទៅ​ឆ្វេង​បន្តិច ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​បញ្ច្រាសទិស​គ្នា មក​ដល់​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ធ្វើ​ឲ្យ​រថយន្ត​កុងតឺន័រ​បែរ​ក្បាល​ត្រលប់​ក្រោយ កណ្តាលផ្លូវ ចំណែក​រថយន្ត​យី​ឌុ​ប​ជ្រុល​ទៅ​កៀរ​រថយន្ត​កុងតឺន័រ​បន្ថែម​ទៀត បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​កុងតឺន័រ​កៀប​ជាប់​ក្នុង​រថយន្ត​សន្លប់​ស្ដូកស្តឹង ចំណែក​អ្នក​បើករថយន្ត​យី​ឌុ​ប មិន​មាន​រង​របួស​ទេ បាន​ចុះ​ពីលើ​រថយន្ត ហើយ​រត់គេច​ខ្លួន​បាត់ ។

ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ខាង​រថយន្ត​កុងតឺន័រ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ចេញពី​រថយន្ត ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ។ បើ​តាម​ប្រភព​ព័​ត៌​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា ផ្លូវ​បេតុង​ទំនប់​កប់​ស្រូវ កំពុង​តែ​ស្ថាបនា​បាន​មួយ​ចំហៀង នៅ​សល់​មួយ​ចំហៀង​ទៀត មិន​ទាន់​រួចរាល់ ធ្វើ​ឲ្យ​មានការ​ចង្អៀត​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ម្យ៉ាងទៀត​មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង បាន​ចត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ចូល​ហូប​បាយ ឬ​ក៏​ចត​បូ​ប​ប្រេង​លក់ បាន​ឈប់​បន្តកន្ទុយ​គ្នា​ហូ​ហែរ នៅ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​រួម​តូច ពិបាក​បើកបរ និង​ពិបាក​បើក​ជៀស​គ្នា បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជា យថាហេតុ ។

ប្រជាពលរដ្ឋ​ដែល​បើក​ឆ្លងកាត់​នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើ សុំ​សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​ជួយ​សម្រួល​ចំពោះ​រថយន្ត​ដែល​ចត​នៅ​តាម​ដងផ្លូវ ទំនប់​កប់​ស្រូវ​ខាងលើ​ផង ព្រោះ​ពិបាកធ្វើ​ចរាចរណ៍​ណាស់ ។

ក្រោយ​ពេល​កើត ជន​រង​គ្រោះ​ខាង​រថយន្ត​កុងតឺន័រ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​សម្ភព​រស្មី បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​រថយន្ត​រង​គ្រោះ និង​រថយន្ត​បង្ក ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​ឲ្យ​ជំនាញ​ខាង​ចរាចរណ៍​រាជធានី​ភ្នំពេញ រង​ចាំ​ការ​ដោះស្រាយ ៕