ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ប្រេង​រឹង​មាំ​ជំរុញ​តម្លៃ​ប្រេង​ឆៅ តែ​ការ​ផ្គត់ផ្គង់បង្ក​ការ​ប៉ះពាល់

6 ឆ្នាំ មុន

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ព្រោះតែ​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ប្រេងសាំង​ដ៏​រឹង​មាំ ប៉ុន្តែ​ការ​កើនឡើង​នៃ​ផលិតកម្ម​ពី​ប្រទេស​ជា​សមាជិក OPEC ផ្តល់​ការ​ព្រួយបារម្ភ​ថា

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ព្រោះតែ​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ប្រេងសាំង​ដ៏​រឹង​មាំ ប៉ុន្តែ​ការ​កើនឡើង​នៃ​ផលិតកម្ម​ពី​ប្រទេស​ជា​សមាជិក OPEC ផ្តល់​ការ​ព្រួយបារម្ភ​ថា នឹង​នៅ​តែ​មានការ​ផ្គត់ផ្គង់​លើសលប់​ដដែល ។

ស្ថានីយប្រេងឥន្ធនៈ​អា​មេ​រិ​ក (API) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈ​ដែល​ប្រេង​ឆៅ​ក្នុង​ស្តុក​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ប្រមាណ​១,៦​លាន​ធុង មក​ស្មើ​៤៩៧,២​លាន​ធុង ប្រេងសាំង​ដែល​បាន​ស្តុក​ទុក បែរជា​ធ្លាក់​ចុះ​ដល់​ទៅ​៥,៤​លាន​ធុង​ឯណោះ ។

លោក Olivier Jakob អ្នក​ប្រឹក្សា​ផ្នែក​ប្រេង​ក្នុង Petromatrix និយាយ​ថា ៖ «​ទិន្នន័យ​ដែល API បាន​រាយការណ៍​មក គឺ​ពិតជា​ធំ​ណាស់ ហើយ​ប្រេងសាំង​មាន​ភាពរឹងមាំ​ស្រាប់​ទៅ​ហើយ » ។

លោក​បន្ត​ថា ៖ « ប្រសិនបើ​អ្នកមាន​ប្រេងសាំង​រឹង​មាំ​នោះ វា​ពិបាក​ក្នុង​ការ​លក់​ប្រេង​ឆៅ​ចេញ​បាន​ច្រើន​ណាស់ » ។
ប៉ុន្តែ​ផលិតកម្ម​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​នាំ​ចេញ​ប្រេង (OPEC) នៅ​តែ​ខ្ពស់ ដោយ​ភាគច្រើន​មក​ពី​ការ​កើនឡើង​នៃ​ផលិតកម្ម​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​លី​ប៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​នេះ​ក្នុង​ការ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​លំនឹង ។

BNP Paribas និយាយ​ថា ៖ « ផលិតកម្ម​ក្នុង​ប្រទេស​លី​ប៊ី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្មើ​ប្រមាណ​១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ខណៈ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​កើនឡើង​ដល់​ប្រមាណ​២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ » ។

ប្រទេស​នី​ហ្សេ​រី​យ៉ា និង​លី​ប៊ី​បាន​រួច​ផុត​ពី​កិច្ចព្រមព្រៀង​រវាង​សមាជិក OPEC និង​ប្រទេស​ផលិត​ប្រេង​ដទៃ រួម​មាន​រុ​ស្ស៊ី ដែល​បាន​យល់​ស្រប​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ១,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ពីរ​វាង​ខែមករា​ឆ្នាំ​នេះ ដល់​ខែមីនា ឆ្នាំ​២០១៨ ។

តម្លៃ​ប្រេង​ឆៅ​ក្នុងឆ្នាំនេះ​បាន​ធ្លាក់​ចុះ​១៥% ធ្វើ​ឲ្យ​ប្រេង​ឆៅ​ក្លាយជា​ផលិតផល​ដែល​ជួប​ប្រទះ​ការ​អន់​ថយ​ជាងគេ​ក្នុង​ឆ្នាំ​២០១៧ ៕