ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ចុះ​ពិនិត្យ​តំបន់​ទេសចរណ៍ធម្មជាតិ ០២​កន្លែង លើ​កោះ​រ៉ុ​ង

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​តំបន់​ទេសចរណ៍ធម្មជាតិ​«​អូរ​បី​ជាន់​» ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ និង​ចុះ​ពិនិត្យ​សហ​គម​អេកូ​ទេសចរណ៍​«​ព្រៃកោងកាង​ព្រែក​តា​សុខ​» ស្ថិត​នៅ​ភូមិ​ដើម​ថ្កូវ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ឱកាស​នោះ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​អាជ្ញាធរ​សង្កាត់ ក្រុង ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ព្រោះ​ព្រៃឈើ​ទាំង​អស់នេះ វា​នាំ​មក​នូវ​ប្រភព​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​តំបន់​កោះ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​តំបន់​អ៉ឺ​រ៉ុ​ប​ពួក​គេ​ចូល​ចិត្ត​ទេសចរណ៍​បែប​ធម្មជាតិ ដូច្នេះ​យើង​ត្រូវ​រៀបចំ​កែ​ឆ្នៃ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​មួយ ដែល​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​តំបន់​កោះ​របស់​យើង មាន​ជីវភាព​កាន់តែ​ប្រសើរ ។

ដោយឡែក​តំបន់​សហគមន៍​អេកូ​ទេសចរណ៍ ព្រៃកោងកាង​ព្រែក​តា​សុខ ដែល​លាតសន្ធឹង​តាម​បណ្តោយ​ព្រែក មាន​ផ្ទៃដី​ទំហំ​ប្រមាណ ២០​ហិ​កតា កំពុង​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ កែ​លម្អរ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល នៅ​ក្នុង​តំបន់​កោះ​រ៉ុ​ង នៃ​ខេត្ត​ព្រះ​សីហ​នុ មិន​មានការ​បំពុលបរិស្ថាន​ដោយ​ថង់​ប្លា​ស្ទីក​។

បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត ព្រៃកោងកាង​ព្រែក​តា​សុខ នេះ មាន​មក​ពី​បណ្តា​រាជធានី​-​ខេត្ត ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ អន្តរជាតិ​ម្តង​ៗ​។ ម្យ៉ាងទៀត​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តំបន់​កោះ មិន​អាច​ភ្លេច​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង​នេះ​ទេ ដែល​កំពុង​មានការ​អភិវឌ្ឍ​ជាទី​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ប្រកបដោយ​ផា​សុខភាព ព្រមទាំង​មាន​បរិស្ថាន អនាម័យ ទទួលយក​ខ្យល់​បរិសុទ្ធ​សម្រាប់​ក្រុម​គ្រួសារ ។

លោក​អភិបាលខេត្ត ក៏​បាន​គាំទ្រ​ការ​បង្កើត​ឱ្យ​មាន​សហគមន៍​ទេសចរណ៍​ព្រែក​កោង​កាង និង​បាន​ធ្វើការ​ណែនាំ​ឱ្យ​ប្រធាន​សហ​គម​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​កែ​ច្នៃ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នា​ពេល​ខាង​មុខ ព្រោះ​ទីតាំង​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង រុក្ខជាតិ​ដុះ​ចម្រុះ​តាម​បែប​ធម្មជាតិ ទន្ទឹម​នឹង​ការ​ការពារ​ថែរក្សា អភិរក្ស យើង​ក៏​ត្រូវ​រួម​គ្នា​ធ្វើការ​ដាំ​ដុះ​កូន​កោង​កាង​បន្ថែម​ទៀត​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​បៃតង ។

លោក​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​សហគមន៍​ដាក់​តំបន់​នេះ​ជា​តំបន់ (​គ្មាន​ថង់​ប្លា​ស្ទីក​) គ្មាន​ការ​បំពុលបរិស្ថាន ដើម្បី​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​តំបន់​កោះ​ឱ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​កាន់តែ​ល្អ​ប្រសើរ ព្រោះ​ព្រៃកោងកាង​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវ​ទេសចរ បើ​យើង​ចេះ​ឆ្នៃ​ប្រឌិត​វា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ ទន្ទឹម​នោះ​យើង​ក៏​រ​ត្រូវ​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ដោយ​ដៃ ដែល​ជា​សមិទ្ធផល​តំបន់​កោះ​សម្រាប់​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ