ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ចុះ​ពិនិត្យ​ការ​សាងសង់​ព្រះ​វិហារ លើ​កោះ​រ៉ុ​ង ស​ម្រេច​បាន២០​ភាគរយ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​សាងសង់​ព្រះ​វិហារ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

ព្រះ​វិហារ​នេះ ជា​ការ​ផ្ដួចផ្ដើម​សាងសង់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ដែល​បាន​រៀបចំ​ក្រុង​ពាលី កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ កន្លង​មក ដោយ​លោក​ជំទាវ ញ៉ែ​ម សា​ខន ស ខេ​ង និង​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត ។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមការងារ​សាងសង់​ព្រះ​វិហារ នៅ​ភូមិ​ព្រែក​ស្វាយ បាន​បញ្ជាក់​ថា វត្ត​ព្រែក​ស្វាយ​មាន​ផ្ទៃដី ៤៧,០០០​ម៉ែត្រការ៉េ បាន​ធ្វើការ​សាងសង់​ព្រះ​វិហារ​មួយ​ដែល​មាន​ទទឹង ១២,៦​ម៉ែត្រ បណ្តោយ ៣៣,៣​ម៉ែត្រ និង​ដង​អង់​មួយគូរ​តាម​រចនា​បទ​ខ្មែរ​ចំណាយ ថវិកា​អស់​ប្រមាណ​ជាង ១​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ ការ​សាងសង់​មាន​រយៈពេល​ពីរ​ឆ្នាំ ហើយ​តម្លៃ នៃ​ការ​សាងសង់​ព្រះ​វិហារ​នេះ វា​ពិតជា​មាន​តម្លៃ​ថ្លៃ​ជាង​ការ​សាងសង់​នៅ​លើ​ដីគោក គុណ​នឹង​៣ ឬ​៤​ដង ព្រោះ​ការ​សាងសង់​នៅ​លើ​ដី​កោះ ជួប​បញ្ហា​ប្រឈម​ដូច​ជា ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​មក​កាន់​ការដ្ឋាន ត្រូវ​ប្រើប្រាស់​ពេលវេលា​លើកដាក់​ចុះ​តាម​សា​ឡង់ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម លើក​ជា​ច្រើន​លើក​ច្រើន​សារ​ទើប​មក​ដល់​ការដ្ឋាន មក​ដល់​ច​ប្ចុប្បន្ន​ការ​សាងសង់​ព្រះ​វិហារភូមិ​ព្រែក​ស្វាយស​ម្រេច​បាន ២០​ភាគរយ ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុមការងារ​សាងសង់​ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​ឱ្យ​បាន​លឿន​ឆាប់​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​មិន​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​សាងសង់​នោះ​ទេ ហើយ​រដូវវស្សា​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ ការងារ​សាងសង់​ត្រូវ​ប្រឈម​ដោយសារ​ភ្លៀង​ច្រើន នៅ​តំបន់​កោះ​ពិបាក​ក្នុង​ការ​សាងសង់ ទន្ទឹម​នោះ​ផង​ដែរ ការងារ​សាងសង់​ត្រូវ​លឿន ធានា​បរិមាណ គុណភាព​សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ចូល​មក​គោរព​បូជា និង​រៀបចំ​ធ្វើ​ពិធីបុណ្យ​ផ្សេង​ៗ​តាម​បែប​ព្រះពុទ្ធ​សាសនា ។

លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ត្រៀម​ដើមឈើ​ប្រមាណ​ជាង ១,៥០០​ដើម មាន​ដូច​ជា គគីរ ឈើទាល ព្រោះ​ដើមឈើ​ទាំង​អស់នេះ ដាំ​ក្នុង​វត្ត​ពិតជា​មាន​សោភ័ណ​ភាព បរិស្ថាន​បៃតង​ថែម​ទៀត​ផង នៅ​ពេល​ខាង​មុខ ហើយ​ការ​ដាំ​នេះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ​យើង​នឹង​ធ្វើការ​ដាំ​ដុះ​កូន​ឈើ​ទាំងនេះ​តែ​ម្តង ។

លោក​អភិបាលខេត្ត ក៏​បាន​ចូល​ថ្វាយបង្គំ​ព្រះសង្ឃ និង​ប្រគេន​បច្ច័យ​ចំនួន ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ឱ្យ​ព្រះ​ចៅអធិការ​វត្ត ដើម្បី​យក​ទៅ​ចាត់ចែង​សង​សំណង់ ដែល​ព្រះ​ចៅអធិការ​មុន​នៅ​ជំពាក់​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ