ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់​គន្លង​ចេញចូល​លើ​ផ្លូវ​ល្បឿន​លឿន ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ កាត់​បន្ថយ​ការ​កកស្ទះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចេញចូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​គន្លង​អាទិភាព ពីរ​ប្រភេទ គឺ ETC និង ANPR ដែល​ជួយ​សម្រួល​ក្នុង​ការ​ចេញចូល​ដោយ​មិន​រង់ចាំ​យូរ…

រាជធានី​ភ្នំពេញ ៖ ការ​ចេញចូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​គន្លង​អាទិភាព ពីរ​ប្រភេទ គឺ ETC និង ANPR ដែល​ជួយ​សម្រួល​ក្នុង​ការ​ចេញចូល​ដោយ​មិន​រង់ចាំ​យូរ និង​មាន​ភាព​ងាយស្រួល​ដោយ​បង់​សេវា ជា​ស្វ័យប្រវត្តិ​តាម​ផ្លា​ក​លេខ​យានយន្ត ។

សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន មេត្តា​ស្វែង​យល់​នៃ​ប្រភេទ​គន្លង​នីមួយ​ៗ និង​ត្រូវ​ដឹង​ថា រថយន្ត​របស់​ខ្លួន អាច​ប្រើប្រាស់​គន្លង​ណាមួយ ដូច​មាន​ក្នុង​រូបភាព​ខាងក្រោម ។

  • ប្រ​សិន​រថយន្ត​បាន​បំពាក់​ឧបករណ៍ OBU នៅ​លើ​កញ្ចក់​ឡាន និង​បាន​បញ្ចូល​ទឹកប្រាក់​ជា​មុន​គ្រប់គ្រាន់ បងប្អូន​ចាំបាច់ ត្រូវ​ចូល​ចេញ​តាម​ច្រក ETC ដែល​នៅ​ខាងឆ្វេង​បង្អស់​។ រថយន្ត​ដែល​គ្មាន​ឧបករណ៍ OBU មិន​អាច​ចេញចូល​ច្រក ETC បាន​ឡើយ ទោះបីជា​បាន​បញ្ចូល​ទឹកប្រាក់​ជា​មុន​ក៏​ដោយ​។
  • ប្រសិនបើ​បាន​បញ្ចូល​ទឹកប្រាក់​រួចរាល់ និង​គ្រប់គ្រាន់​ក្នុង​ផ្លា​ក​លេខ រថយន្ត​អាច​ចេញចូល​គន្លង​ដែល​មាន​សញ្ញា ANPR​។ ការ​ប្រើប្រាស់​គន្លង​នេះ​មាន​លក្ខណៈ​សាមញ្ញ និង​ងាយស្រួល ដោយ​មិន​តម្រូវ​ឲ្យ​យក​កាត និង​មិន​ប្រើប្រាស់​ជា​សាច់ប្រាក់​ឡើយ ។
  • ប្រ​សិន​រថយន្ត​មិន​មាន​ឧបករណ៍ OBU និង​មិន​មាន​ទឹកប្រាក់​ក្នុង​ស្លាក​លេខ សូម​បើកបរ​ចូល​គន្លង MTC ដែល​មាន​សញ្ញា (⬇️) ។ ការ​ចូល​ច្រក​នេះ នឹង​តម្រូវ​ឲ្យ​យក​កាត និង​ប្រើប្រាស់​សាច់ប្រាក់​នៅ​ច្រកចេញ ។

ដើម្បី​បញ្ចូល​សមតុល្យ​ទៅ​ក្នុង​ស្លាក​លេខ​សម្គាល់​យានយន្ត​ជា​មុន បងប្អូន​អាច​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​ធនាគារ ក្នុង​ទូរ​សព្ទ​ដៃ (Mobile Banking) នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឬ​ចូល​ទៅ​កាន់​វែ​ប​សាយ ដែល​ភ្ជាប់​ទៅ​កាន់ ធនាគារ​ដែល​អាច​បញ្ចូល​ប្រាក់​តាម​ផ្លា​ក​លេខ​សម្រាប់​ទូទាត់​កម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​បាន​តាម https://ew.mpwt.gov.kh ។

បងប្អូន​ប្រជាពលរដ្ឋ អាច​ពិនិត្យ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បញ្ចូល ឬ​នៅ​សល់ ដោយ​ការ​ស្គែ​ន QR Code នៅ​លើ​លតា​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ឬ លតា​ប​ត្រ​អនុញ្ញាត​សម្រាប់ទោ​ចក្រយានយន្ត​។

គួរ​បញ្ជាក់​ផង​ដែល​ថា ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន នឹង​គូស​គំនូស​សញ្ញា​បន្ថែម​លើ​ច្រក​ចេញចូល​ផ្លូវ​ល្បឿន​លឿន ដូច​មាន​ក្នុង​រូបភាព​ខាងក្រោម នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឱ្យ​កាន់តែ​បង្ក​ភាព​ងាយស្រួល​បន្ថែម ក្នុង​ការ​យល់​ដឹង​ជា​មុន នៃ​ការ​ចេញចូល ព្រមទាំង​ជៀសវាង​ការ​កកស្ទះ និង​ប្រើប្រាស់​គន្លង​ខុស ដែល​នាំ​ឱ្យ​ខាត​ពេលវេលា​។

សូម​បងប្អូន​ចូលរួម​គោរព និង​អនុវត្ត ច្បាប់​ចរាចរណ៍ និង​ការ​ប្រើប្រាស់​គន្លង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សុខ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ ។

បញ្ចូល​សមតុល្យ​ទឹកប្រាក់​តាម​ស្លាក​លេខ​យានយន្ត​ជា​មុន ដើម្បី​ចេញចូល​តាម​គន្លង ETC និង ANPR

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​គន្លង​អាទិភាព ពីរ​ប្រភេទ ដែល​បងប្អូន​អាច ប​ញ្ជូ​ល​សមតុល្យ​ជា​មុន ទៅ​ក្នុង​ផ្លា​ក​លេខ​យានយន្ត ហើយ​ចេញចូល​ដោយ​មិន​រង់ចាំ​យូរ​។ ការ​កាត់​សមតុល្យ​នឹង​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល ចេញចូល​ផ្លូវ​ល្បឿន​លឿន ។

-​គន្លង ETC ជា​ច្រក​អាទិភាព មាន​របាំង​បើក​ចេញចូល​ដោយ​ស្វ័យប្រវត្តិ នៅ​ខាងឆ្វេង​បង្អស់​ដែល​មាន​សញ្ញា ETC ។ ដើម្បី​ប្រើប្រាស់​លោក​អ្នក​ត្រូវ​៖ ចុះ​ឈ្មោះ​ប្រើប្រាស់ បំពាក់​ឧបករណ៍ OBU នៅ​មជ្ឈមណ្ឌល ETC ឬ​ទីតាំង​កំណត់​ដោយ​ក្រសួង និង​បញ្ចូល​សមតុល្យ​តាម​ផ្លា​ក​លេខ​មុន​នឹង​ប្រើប្រាស់​។

-​គន្លង ANPR ជា​ច្រក​អាទិភាព​ក្នុង​ការ​ចេញចូល ដែល​មាន​លក្ខណៈ​សាមញ្ញ​។ លោក​អ្នក​គ្រាន់តែ​ប​ញ្ជូ​ល​សមតុល្យ​តាម​ផ្លា​ក​លេខ​ជា​មុន និង​ចេញចូល​គន្លង​ដែល​មាន​សញ្ញា ANPR​។ ការ​ប្រើប្រាស់​គន្លង​នេះ មិន​តម្រូវ​ឲ្យ​យក​កាត និង​ប្រើប្រាស់​សាច់ប្រាក់​ឡើយ ដោយ​លោក​អ្នក​គ្រាន់តែ​បញ្ចូល​សមតុល្យ​ទៅ​ក្នុង​ផ្លា​ក​លេខ​ជា​ការ​ស្រេច​។

ដើម្បី​បញ្ចូល​សមតុល្យ​ទៅ​ក្នុង​ផ្លា​ក​លេខ​សម្គាល់​យានយន្ត​ជា​មុន បង​ប្អូ​ប​អាច​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទ​ដៃ (Mobile Banking) នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​មាន​គ្រឹះស្ថាន​ដៃគូ ចំនួន​៧ ដូច​ជា ធនាគារ ជីប​ម៉ុង​(Chip Mong Bank) ធនាគារ អេ​ស៊ី​លី​ដា​(ACLEDA Bank) ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank) ធនាគារ​វី​ង​(Wing Bank) និង​ធនាគារ វឌ្ឍនៈ​(VATTANAC Bank) ធនាគារ​កា​ណា​ឌី​យ៉ា​(Canadia Bank)​និង លី​ហួរ​វេរ​លុយ (LyHour PayPro)​។ សូម​ចូល​ទៅ​កាន់​វែ​ប​សាយ​ដែល​ភ្ជាប់​ទៅ​កាន់ ធនាគារ​ដែល​អា​ចប​ញ្ជូ​ល​ប្រាក់​តាម​ផ្លា​ក​លេខ​សម្រាប់​ទូទាត់​កម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​បាន​តាម https://ew.mpwt.gov.kh ។

លោក​អ្នក​អាច​ពិនិត្យ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បញ្ចូល ឬ​នៅ​សល់ ដោយ​ការ​ស្គែ​ន QR Code នៅ​លើ​លតា​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ឬ លតា​ប​ត្រ​អនុញ្ញាត​សម្រាប់ទោ​ចក្រយានយន្ត​។
ទំនាក់ទំនង​៖
⁃ ព័ត៌មាន​ពី​សេវាកម្ម​៖ 1399
⁃ ព័ត៌មាន​ទូទៅ​៖ 1275

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ