ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ទាមទារ​ឲ្យ​លោក អេ​ង ឆៃ​អ៊ា​ង ​កែតម្រូវ​ជា​បន្ទាន់ ឬ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ២០ កក្កដា ឆ្នាំ​២០១៧ ទាមទារ​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេ​ង ឆៃ​អ៊ា​ង កែតម្រូវ​ជា​បន្ទាន់​នូវ

រាជធានី​ភ្នំពេញ​ ៖ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ២០ កក្កដា ឆ្នាំ​២០១៧ ទាមទារ​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេ​ង ឆៃ​អ៊ា​ង កែតម្រូវ​ជា​បន្ទាន់​នូវ​សារ​ដែល​បាន​បង្ហោះ​តាម​បណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​លើ​លោក សុខ ទូច អនុប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​។

លោក អេ​ង ឆៃ​អ៊ា​ង​កាលពី​ថ្ងៃ​ទី ២០ កក្កដា​ បាន​សរសេរ​រិះគន់​ទៅ​លើ​លោក សុខ ទូច ដែល​មាន​ខ្លឹមសារ​ថា​៖ «បើ​គាំទ្រ​ឲ្យ​ធ្វើ​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​មិន​ឲ្យ​ប្រើ​ពាក្យ​ (ខ្មែរ) មួយ​ចំនួន ដូច​លោក សុខ ទូច និយាយ​មែន​នោះ គួរតែ​ធ្វើ​ច្បាប់​លុបអក្សរ​សាស្ត្រ​ខ្មែរ ដែល​បង្កើត​និង​រៀបចំ​ដោយ​សម្តេច​សង្ឃរាជ ជួន ណាត ចេញ​ទៅ ហើយ​ឲ្យ​លោក សុខ ទូច បង្កើត​អក្សរសាស្ត្រ​ថ្មី យក​មក​ប្រើ​តែ​ម៉​ង​ទៅ​!»។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក អេ​ង ឆៃ​អ៊ា​ង​នោះ  វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ខ្លាំង ដោយសារ​តែ​សារ​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មាន​លក្ខណៈ «​ជា​សារ​មូល​បង្កាច់​ប្រាសចាក​ពី​ការ​ពិត សាប​ពណ៌ មាន​ច​រិ​ក​នយោបាយ និង​នាំ​ឲ្យ​សាធារណជន​មានការ​យល់​ច្រឡំ​»​។

លោក សុខ ទូច នៅ​ក្នុង​កិច្ច​ពិ​ភា​គ្សា​តុមូល ស្តី​ពី «​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ​” កាលពី​ថ្ងៃ​ទី ១៩ កក្កដា នោះ​មិន​បាន​មាន​ប្រសាសន៍​ដូច​ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង​ឡើយ តែ​លោក​បាន​បញ្ជាក់​ថា​ការ​ប្រើ​ប​ពាក្យ «​សង្គ្រោះ​ជាតិ​» នៅ​ពេល​នេះ​វា​មិន​ត្រូវ​បរិបទ​សង្គម​ទេ ពីព្រោះ​ប្រទេស​ជាតិ​អត់​មាន​អ្វី​ត្រូវ​សង្គ្រោះ​ទេ​។ លោក សុខ ទូច នៅ​ពេល​នោះ​គឺ​គ្រាន់តែ​បញ្ជាក់​ថា បើ​និយាយ​ពាក្យ​សង្គ្រោះ​ជាតិ គឺ​ត្រូវ​និយាយ​នៅ​សម័យ សម​មិត្ត ហ៊ុន សែន ទើបត្រូវ ព្រោះ​ត្រូវ​សង្គ្រោះ​ជាតិ​ពីរ​ណ្តៅ​បិសាច​មរណៈ​ខ្មែរក្រហម​»។

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖ «​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ស្នើ​ដោយ​ទទូច​ឲ្យ​លោក អេ​ង ឆៃ​អ៊ា​ង កែតម្រូវ​ជា​បន្ទាន់​នូវ​សារ​ដែល​មាន​ច​រិ​ក​នយោបាយ​មូល​បង្កាច់​បែប​នេះ និង​លុប​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​»​។

យ៉ាងណាមិញ​នៅ​ព្រឹក​ថ្ងៃ​ទី ២១ កក្កដា​នេះ លោ​កអេង​ឆៃ​អ៊ា​ង នៅ​មិន​ទាន់​បាន​លុប​ចោល​នូវ​សារ​រិះគន់​លោក សុខ ទូច​នៅឡើយ​ទេ​៕