ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រង​ខេត្តតាកែវ​ម្នាក់​ដេក​ភ័យ​ ក្រោយ​ប្រមូល​​​លុយរាប់​ម៉ឺន​ដុល្លារ​ពី​កសិករ​វៀតណាម

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រភព​បែកធ្លាយ​បង្ហើប​ថា លោក ផា​ន ផល ស្នងការ​រង​នគរបាល​ខេត្តតាកែវ កំពុង​ដេក​ភ័យ​ក្រោយ​ប្រមូល​លុយរាប់​ម៉ឺន​ដុល្លារ​ពី​កសិករ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដី​ខ្មែរ​ធ្វើ​ស្រែ​នៅ​មូលដ្ឋាន​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ…


ខេត្តតាកែវ ៖ ប្រភព​បែកធ្លាយ​បង្ហើប​ថា លោក ផា​ន ផល ស្នងការ​រង​នគរបាល​ខេត្តតាកែវ កំពុង​ដេក​ភ័យ​ក្រោយ​ប្រមូល​លុយរាប់​ម៉ឺន​ដុល្លារ​ពី​កសិករ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដី​ខ្មែរ​ធ្វើ​ស្រែ​នៅ​មូលដ្ឋាន​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។

ជា​ការ​បំពាន​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក ហាម​ជួល​ដី​ទៅ​ឲ្យ​ជនបរទេស​ចូល​មក​ធ្វើស្រែ​ចម្ការ ពេល​នេះ​ឮ​ថា លោកស្នងការ​រង​នគរបាល​ខេត្តតា​កែវ​ម្នាក់​កំពុង​ដេក​ភ័យ​ព្រោះ​វណ្ឌ​.​ក ក្នុង​រឿង​នេះ ខណៈ​ខ្លួន​ប្រមូល​លុយរាប់​សិប​ម៉ឺន​ដុល្លារ​ពី​កសិ​ករ​វៀតណាម​ដែល​ចូល​មក​ជួល​ដី​ខ្មែរ និង​បាន​បែក​ចែក​លុយ​ជូន​ថ្នាក់លើ​ក្នុង​ខេត្ត​គ្រប់​ផ្នែក គ្រប់​ជំនាញ​ហើយ បែរជា​ឲ្យ​ខ្លួន​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ប្រសិនជា​បែកធ្លាយ​រឿង​នេះ (​លុយ​អា​ញ់​យក​វើ​យ តែ​កុំ​ប្រាប់​គេ​ថា​អា​ញ់​យក អា​ញ់​អត់​ដឹង​រឿង​ទេ​វើ​យ )​ ។

ប្រភព​ច្បាស់ការ​បញ្ជាក់​ថា ស្រុក​បូ​រី​ជលសារ​មាន​បី​ឃុំ គឺ​ឃុំ​ជ័យ​ជោគ ឃុំ​បូ​រី​ជលសារ និង​ឃុំ​កំពង់​ក្រសាំង មាន​ផ្ទៃដី​មួយ​ផ្នែក​ធំ​ត្រូវ​បាន​លោក ផា​ន ផល ស្នងការ​រង​នគរបាល​ខេត្តតាកែវ រត់ការ​គ្រប់​ផ្នែក គ្រប់​ជំនាញ​ក្នុង​ខេត្ត សម្រួល​ឲ្យ​កសិករ​វៀតណាម​ចូល​មក​ធ្វើស្រែ​ជា​ថ្នូរ​និង​លុយ​ក្បែរ​សែន​ដុល្លារ ។

សូម​រំលឹក​ថា នា​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​ចេញ​សារា​ចរណ៍​ហាមឃាត់​ប្រជាពល​រដ្ឋ​មិន​ឲ្យ​ជួល ឬ​លក់​ដី​នៅ​តាម​បណ្តោយ​ព្រំដែន​ឲ្យ​ទៅ​ប្រទេស​ជិតខាង ដើម្បី​ការពារ​បូរណភាព​ទឹកដី​ផលប្រយោជន៍​ពលរដ្ឋ និង​ជួយ​សម្រួល​ការងារ​កំណត់ព្រំដែន​ផង​ដែរ ។

ព័ត៌មាន​លម្អិត​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ