ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា ការ​វាយប្រហារ​ភេរវកម្ម​ចុះ​ថយ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​2016

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​របាយការណ៍​មួយ ក្រសួងការបរទេស​អា​េ​ម​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា ថា ចំនួន​ការ​វាយប្រហារ​ភេរវកម្ម​លើ​ពិភពលោក​មានការ​ចុះ​ថយ​ក្នុង​ឆ្នាំ​២០១៦ គឺ​២​ឆ្នាំ​ជាប់​ៗ​គ្នា ។

សហរដ្ឋអាមេរិក ៖ ក្នុង​របាយការណ៍​មួយ ក្រសួងការបរទេស​អា​េ​ម​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា ថា ចំនួន​ការ​វាយប្រហារ​ភេរវកម្ម​លើ​ពិភពលោក​មានការ​ចុះ​ថយ​ក្នុង​ឆ្នាំ​២០១៦ គឺ​២​ឆ្នាំ​ជាប់​ៗ​គ្នា ។

យោង​តាម​បណ្តា​ទិន្នន័យ​ប្រមូល​ដោយ​សាកលវិទ្យាល័យ MARYLAND សម្រាប់​ក្រសួងការបរទេស​អា​េ​ម​រិ​កថា ក្នុង​ឆ្នាំ​២០១៦ មានការ​វាយប្រហារ​ភេរវកម្ម​១១.០៧២​លើក​លើ​ពិភពលោក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥.៦០០​នាក់ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​៦.៧០០​នាក់​ជា​ពួក​អ្នក​វាយប្រហារ ។

ក្រសួងការបរទេស​អា​េ​ម​រិ​ក​បញ្ជាក់​ថា ចំនួន​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នា​ឆ្នាំ​២០១៦ មានការ​ចុះ​ថយ​៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ហើយ​ចំនួន​ជន​រង​គ្រោះ​ចុះ​ថយ​១៣% ។ អង្គការ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ក្រុម​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៦ ។ ក្នុង​ឆ្នាំ​២០១៦ ក្រុម​នេះ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​៦៩% លើស​កាលពី​ឆ្នាំ​២០១៥ ហើយ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ជា​២០% នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​អីុ​រ៉ា​ក់ ។

ការ​វាយប្រហារ​ភេរវកម្ម​ត្រូវ​បាន​ជំរឿន​ក្នុង​ប្រទេស​១០៤ ។ ប្រទេស​៥ មានការ​វាយប្រហារ​ភេរវកម្ម​ច្រើន​ជាងគេ​គឺ​អីុ​រ៉ា​ក់ អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ប៉ា​គី​ស្ថាន និង​ហ្វ៊ី​លី​ពី​ន ។

ជន​រង​គ្រោះ​ជិត​៧៥% ស្លាប់​នៅ​អុ​ី​រ៉ា​ក់ អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី នី​ហ្សេ​រី​យ៉ា និង​ប៉ា​គី​ស្ថាន ។ ក្នុង​ឆ្នាំ​២០១៥ មានការ​វាយប្រហារ​ភេរវកម្ម​១១.១៧៤​លើក​លើ​ពិភពលោក តំណាង​ឱ្យ​ការ​ចុះ​ថយ​១៣% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ហើយ​មាន​ជន​រង​គ្រោះ​២៨.៣០០​នាក់ គឺ​១៤% ទាប​ជាង​កាលពី​ឆ្នាំ​២០១៤ ៕