ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្តល់​ជំនួយ​ទឹកប្រាក់​២៥​លាន​ដុល្លារ​សាងសង់​អគារ​រដ្ឋបាល​ដល់​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន ២៥​លាន​ដុល្លារ សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ដល់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​

រាជធានី​ភ្នំពេញ​៖ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន ២៥​លាន​ដុល្លារ សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ដល់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​ប្រកា​សព​ត៌​មាន​របស់​រដ្ឋ​សភាជាតិ​ចុះ​ថ្ងៃ​ទី ២០ កក្កដា​ឆ្នាំ ២០១៧​នេះ​។​

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្តល់​ជំនួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​កម្ពុជា ដោយ​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ ឯកឧត្តម​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា​កម្ពុជា និង​ឯកឧត្តម អូន ជូ​លីវ អនុប្រធាន​រដ្ឋសភា​វៀតណាម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា និង ឯកឧត្តម ង្វៀ​ន ភូ​ជុង អគ្គលេខាធិការ​បក្ស​កុំ​ម្មុ​យ​នី​ស្ត​វៀតណាម នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៧​។

ឯកឧត្តម ង្វៀ​ន ភូ​ជុង បាន​ថ្លែង​អំ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា និង​សមាជិក​សមាជិកា​រដ្ឋសភា​កម្ពុជា​ទាំងអស់ ដែល​បាន​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​​យ៉ាង​កក់ក្តៅ​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ នា​ពេល​បច្ចុប្បន្ន​នេះ​៕