ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍ និង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​រួម​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន និងឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិការ​បក្ស​កុ​ម្មុ​យ​នី​ស​វៀតណាម បាន​ចូលរួម​ជា​

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន និងឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិការ​បក្ស​កុ​ម្មុ​យ​នី​ស​វៀតណាម បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ដូច​ជា​៖

១. សេចក្តី​ថ្លែង​ការ​ណ៌​រួម ស្តី​ពី​ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ផា​ម ប៊ិ​ញ​មិ​ញ និង រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឯកឧត្តម ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន !

២.  ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​រួម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ស្តី​ពី​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា -​វៀតណាម   ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រី​ក្រសួងផែនការ និង​វិនិយោគ ឯកឧត្តម ង្វៀ​ន ជី​យ៉ុ​ង និង រដ្ឋមន្ត្រី​ក្រសួងផែនការ​កម្ពុជា ឯកឧត្តម ទេស​រដ្ឋមន្ត្រី ឆាយ ថន​!

៣. អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៌​គម្រោង​រោងចក្រ​អគ្គិសនី កា​រត​ភ្ជាប់​បណ្តាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល ​ដែល​ចុះ​ហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ឯកឧត្តម ត្រាន់ តួន​អា​ញ់ និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ស៊ុ​យ សែ​ម ។

៤. សកម្មភាព​សង្គ្រោះ​គ្រោះ​មហន្តរាយ​អចិ​ន្រៃ​យ៍នៅ​តាម​តំបន់​ព្រំដែន​គោក  ដែល​ចុះហត្ថលេខា​ដោយ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ឯកឧត្តម ង្វៀ​ន ជី​វិញ និង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុជា ឯកឧត្តម នាង ផាត  !

៥. អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃ​ស​ណី​យ៌ ទូរ​គម​នា​គម​ន៌ បច្ចេកវិទ្យា​គម​នា​គម​ន៌​និង​ព័ត៌មាន ( NIPTICT)​នៃ​ក្រសួង​ប្រៃ​ស​ណី​យ៌ ទូរ​គម​នា​គម​ន៌​កម្ពុជា ជាមួយ​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា ភី​ធី​អីុ អិុល​ធី​ឌី ( VIETTEL Cambodia PTE.,LTD)  ដែល​ចុះហត្ថលេខា​ដោយ អគ្គនាយក​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា លោក ង្វៀន ថា​ញ់​ញឿ​ង និង ប្រធាន​វិទ្យាស្ថាន​ប្រៃ​ស​ណី​យ៍ ឯកឧត្តម សេង សុភាព ។