ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធមួយគូ​ចាត់​ទុកជា​មោឃៈ​ ព្រោះ​ប្តី​វះកាត់​កែ​ភេទ

6 ឆ្នាំ មុន

AFP​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៧ ផ្សាយ​ថា ​សិង្ហ​បុរី​បាន​ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​ប្តី​ប្រពន្ធ​មួយគូ​រជា​មោឃៈ​ក្រោយ​ពី​ប្តី​វះកាត់​កែ​ភេទ​ប្រឆាំង​លើ​ច្បាប់​របស់​រដ្ឋ ។

«​ស្រេ្ត​ត​ថា​ម​» ​របស់​សិង្ហ​បុរី​ផ្សាយ​ថា

AFP​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៧ ផ្សាយ​ថា ​សិង្ហ​បុរី​បាន​ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​ប្តី​ប្រពន្ធ​មួយគូ​រជា​មោឃៈ​ក្រោយ​ពី​ប្តី​វះកាត់​កែ​ភេទ​ប្រឆាំង​លើ​ច្បាប់​របស់​រដ្ឋ ។

«​ស្រេ្ត​ត​ថា​ម​» ​របស់​សិង្ហ​បុរី​ផ្សាយ​ថា គូស្នេហ៍​មួយគូ​បាន​រៀប​ការ​កាលពី​ពេលថ្មី​ៗ​កន្លង​ទៅ ប៉ុន្តែ​ប្តី​បែរជា​វះកាត់​កែ​ភេទ និង​ប្តូរ​ភេទ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ជា​«​ស្ត្រី​»​។

នៅ​ពេល​ពួក​គេ​ទិញ​ផ្ទះ​ដែល​សាងសង់​ដោយ​រដ្ឋាភិបាល ពួក​គេ​ត្រូវ​បញ្ជាក់​ប្រាប់​អាជ្ញាធរ​ដូច​គូស្នេហ៍​ផ្សេង​ទៀត ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ។

អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ត្រូវ​ចាត់ទុកជា​មោឃៈ ព្រោះ​ខ្វះ​គុណសម្បត្តិ​លើ​ការ​ទិញ​ផ្ទះ ។​ អង្គភាព​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​របស់​សិង្ហ​បុរី​បញ្ជាក់​ថា ពួក​គេ​គ្មាន​ព័ត៌មាន​លម្អិត​ទាក់ទង​ភាព​ប្តី​-​ប្រពន្ធ​តាម​ច្បាប់​របស់​ប្រទេស ដោយ​ច្បាប់​ចែង​ថា ការ​រៀប​ការ​ត្រូវ​មាន​ស្ថានភាព​រស់នៅ​រួម​គ្នា​ជា​បុរស និង​ស្ត្រី ។

ច្បាប់​របស់​សិង្ហ​បុរី​មិន​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ព្រោះ​សិង្ហ​បុរី​ជា​ប្រទេស​អភិរក្ស​ប្រពៃណី ៕