ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​ឡាន​ដឹក​ដី​ម្នាក់​ត្រូវ​ក្របួច.​ក​ជាប់ ​ពេល​ព្យា​យាម​​​រត់គេច​​ក្រោយបុ.កគេរបួស​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ដ៏​ព្រហើន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​ណ៍​ប្រចាំ​គោលដៅ​តាម​ស្ទាក់​ក្របួច.​ក​ជាប់​ភ្លាម​ៗ ក្រោយ​ពី​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​០៣​នាក់ ប្ដី​ប្រពន្ធ​និង​កូន បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល ហើយ​ព្យាយាម​រត់គេច​ខ្លួន​ចោល​រថយន្ត​ពី​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្តបាត់ដំបង ​៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ដ៏​ព្រហើន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​ណ៍​ប្រចាំ​គោលដៅ​តាម​ស្ទាក់​ក្របួច.​ក​ជាប់​ភ្លាម​ៗ ក្រោយ​ពី​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​០៣​នាក់ ប្ដី​ប្រពន្ធ​និង​កូន បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល ហើយ​ព្យាយាម​រត់គេច​ខ្លួន​ចោល​រថយន្ត​ពី​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២១ មក​រា នៅ​ចំណុច​ខាង​មុខ​សាលាខេត្ត​បាត់ដំបង​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​នោះ​ឈ្មោះ ប៊ុ​ន ធី អាយុ​៣១​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ដី រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ជន​នេះ​ បើករថយន្ត​ដឹក​ដី ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ BB-​1627​ ។

សេចក្ដី​រា​យការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ត​ដឹក​ដី​រូប​នេះ ត្រូវ​កម្លាំង​នគរបាល​ចរាចរ​ណ៍​ប្រចាំ​គោលដៅ នៅ​ជិត​កន្លែង​កើតហេតុ តាម​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ ពេល​ព្យាយាម​រត់គេច​ខ្លួន​មិន​ទ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ ដែល​ខ្លួន​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​រង​របួស​ចំនួន​០៣​នាក់ (​ប្ដី ប្រពន្ធ និង កូនប្រុស​)​។

របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់ ឈ្មោះ លឿន ណាត អាយុ​២៧​ឆ្នាំ របួស​បាក់ជើង​ស្ដាំ (​ប្ដី​) ចំណែក​ប្រពន្ធ និង​កូនប្រុស​តូច គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ តែ​រង​របួសស្រាល ​។ បើ​តាម​សាក្សី​បាន​ផ្ដល់​ព័​ត៌​មាន​បឋម​ថា អ្នក​បើករថយន្ត​ដឹក​ដី​នោះ ហាក់​មិន​បាន​បន្ថយល្បឿន​ទេ ពេល​បើក​មក​ដល់​ចំណុច​ផ្លូវ​ប្រសព្វ នៅ​ខាង​មុខ​សាលាខេត្ត​។ រថយន្ត​នេះ ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ ពេល​កំពុង​ព្យាយាម​បត់​ឆ្លងស្ពាន​ខាង​មុខ​សាលាខេត្ត​ដូច​គ្នា​។

សាក្សី​បាន​ប្រាប់​ថា ពេល​នោះ​ គេ​ឃើញ​អ្នក​ជិះ​ទាំង​០៣​នាក់ ឪពុក ម្ដាយ និង កូនប្រុស​តូច និង ម៉ូតូ​របស់​គាត់ ស្ថិត​នៅ​ក្រោម​រថយន្ត ព្រោះ​ត្រូវ​រថយន្ត​បុក​សង្កត់ជាប់​។ ភ្លាម​ៗ គេ​ឃើញ​អ្នកដំណើរ​និង​សមត្ថកិច្ច​ព្យាយាម​ជួយ​ទាញ​ពួក​គាត់​ទាំង​០៣​នាក់​ចេញពី​ក្រោម​ក្បាល​រថយន្ត ខណៈ​អ្នកបើកបរ​រថយន្ត​ដ៏​ចម្លើយ​នោះ បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន មិន​ទ​ទូល​ខុស​ត្រូវ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​ណ៏​ប្រចាំ​គោលដៅ​នៅ​ក្បែរ​នោះ​តាម​ស្ទាក់​ក្របួច​ក​ជាប់​ភ្លាម​ៗ​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា អ្នក​បើករថយន្ត​បង្កហេតុ ត្រូវ​បាន​ចាប់​វាយ​ខ្នោះ ក្រៀក​ឡើង​ម៉ូតូ​ប​ញ្ជុ​ន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៏​ភ្លាម​ៗ ជាមួយនឹង​រថយន្ត​ដឹក​ដី​ក្រោយ​ពី​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ រីឯ​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ៕ ​

អត្ថបទសរសេរ ដោយ