ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​អ្នក​លួច​ម៉ូតូ បាន​ទាំង​អ្នក​ប្រើ​គ្រឿងញៀ.ន​ថែម​ទៀត

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​ខេត្តឧត្តរមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា ឱ្យ​ចូលខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូតូ​៣​ករណី​ត្រូវ​បាន​ឃាត់ខ្លួន​បាន​៣​នាក់

ខេត្តឧត្តរមានជ័យ  ៖ ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​ខេត្តឧត្តរមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា ឱ្យ​ចូលខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូតូ​៣​ករណី​ត្រូវ​បាន​ឃាត់ខ្លួន​បាន​៣​នាក់ ស្រាប់តែ​ប៉ះ​ចំ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត​កំពុង​តែ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​បន្ត​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ កក្កដា ២០១៧​។ ហេតុការណ៍​ដែល​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក គង់ រតនា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​នេះ ធ្វើ​ឡើង​នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទាំង​៧​នាក់​មាន ទី​១.​ឈ្មោះ សោម សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជីក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ទី​២.​ឈ្មោះ ហាង មេ​ង​គ័ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ទី​៣.​ឈ្មោះ អែម ហ៊ី​ប ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ទាំង​៣​នាក់​នេះ​មាន​ដីកា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​។ ដោយឡែក​៤​នាក់ ស្រី​ម្នាក់​ម្នាក់​ឈ្មោះ នី ស្រី​នាង​ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ញ ឃុំ​ភ្នំ​ធំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ២.​ឈ្មោះ គង់ វណ្ណៈ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ៣.​ឈ្មោះ យាន ដេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង និង​៤.​ឈ្មោះ ប៊ី កាលី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ទាំង​៤​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស​នូវ​សារធាតុ​ញៀន​។

ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​ង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា ប៉ូ​លី​សបាន​ចុះ​អនុវត្ត​ដីកាអម​សាលាដំបូង​ខេត្ត ជំហាន​ដំបូង​បាន​ជួប​មុខសញ្ញា​ក្រុម​ចោរលួច​ម៉ូតូ​ចំនួន​៣​នាក់​ធ្វើការ​ឃាត់ខ្លួន​។ បន្ទាប់​មក​ស្រាប់តែ​បាន​ជួប​ប្រទះ​នឹង​ក្រុម​សេព​គ្រឿងញៀន ប៉ូ​លី​សបាន​ធ្វើការ​បង្ក្រាប់​មួយ​ករណី​ទៀត​ដកហូត​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​១​គ្រាប់ ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ម៉ូតូ​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង និង​ប្រដាប់​សេព​គ្រឿងញៀន​មួយ​ឈុត​។ ឧត្តមសេនីយ៍ត្រី​បាន​បន្ត​ថា ជន​ទាំង​៧​នាក់​នេះ ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕