តា​យាយ​ជរា​២​នាក់​ប្ដី​ប្រពន្ធ កំពុង​ដង្ហោយ​រក​សប្បុរសជន


ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នេះ ភ្នាក់ងារ កោះសន្តិភាព បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោកតា និង​លោកយាយ​ចាស់ជរា​២​នាក់ រស់នៅ​យ៉ាង​កម្សត់​ឯកា ដែល​កំពុង​ដង្ហោយ​ហៅរក​ជំនួយ​ពី​សប្បុរសជន​ជួយ​ឧ​ប​ត្ថ​ម​ដល់​ពួក​គាត់​នៅ​ដង្ហើម​ចុង​ក្រោយ​។ សូម​បញ្ជាក់​ថា លោកតា​ឈ្មោះ ពិល ប៉ាន់ អាយុ​៨៨​ឆ្នាំ លោកយាយ​ឈ្មោះ ជួប ណាំ អាយុ​៨៧​ឆ្នាំ បើ​តាម​សម្តី​លោកតា​បាន​ឲ្យ​ដឹង​ថា គាត់​រស់​ជាមួយ​យាយ​របស់​គាត់​តាំងពី​ចាប់ដៃ​គ្នា​មក​ម្លេះ លោកតា​គាត់​ពិការ​ភ្នែក​ម្ខាង លោកយាយ​ឈឺ​ទើបតែ​ដក​សេរ៉ូម​ចេញ ថែម​ទាំង​ងងឹតភ្នែក​ទៀត​ផង គាត់​បាន​បន្ត​ថា គាត់​ក៏​មានកូន​ដែរ តែ​កូន​គាត់​ឈឺ​ជាប់​ហើយ​ពិការ​ជើង​ផង​ដែរ​។

បច្ចុប្បន្ន​នេះ ពួក​គាត់​រស់នៅ ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បើ​តាម​សម្តី លោក ប៉ុក ប៉ុន​រិ​ទ្ធ ដែល​ជា​អ្នក​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា ខ្ទម​ដ៏​តូច​កម្សត់​មួយ​នេះ ពេល​ភ្លៀង​មក​ម្តង​ៗ រក​កន្លែង​ជ្រក​មិនឃើញ​នោះ​ទេ ហើយ​ខាងក្រោម​ផ្ទះ​ខ្ទម នេះ​ពី​មុន​មក​ពេល​មាន​ភ្លៀង​លិច​ទឹកតែ​ម្តង ដោយ​ឃើញ​លំបាក​ភ្នែក​ពេក​លោក ប៉ុក ប៊ុ​ន​រិ​ទ្ធ ក៏​បាន​ទិញ​ដី​ចាក់​ឲ្យ​គាត់​ទៅ​។ សូម​រំលឹក​ផង​ដែរ​ថា កោះសន្តិភាព​យើង​បាន​ធ្វើការ​អំពាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ប្រសិនបើ​មាន​សទ្ធា​ចង់​ជួយ​ជន​ទី​ទ័លក្រ ជន​ពិការ ចាស់ជរា កុមារ​កំព្រា តាម​រយៈ កោ​សន្តិភាព​យើង​នឹង​នាំ​យក​អំណោយ​របស់​សប្បុរសជន​ទាំងអស់​នឹង​ទៅ​ដល់​ដៃដល់​ចាស់ជរា ក្មេង​កំព្រា និង​ជន​ទីទ័ល​ជា​មិន​ខាន​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ