ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទាល់តែ​បាន​មនុស្ស​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៦ និង៣៥នាទីយប់ថ្ងៃទី​១៨ កក្កដា ស្ថិតត្រង់ចំណុច​ព្រះ​​ន​រាយ​ណ៍ ក្នុងក្រុមទី១ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានការចុះបង្ក្រាបករណីគ្រឿង​ញៀន​​មួយបា​ន​​យ៉ាង​​ជោគ​ជ័យ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៦ និង៣៥នាទីយប់ថ្ងៃទី​១៨ កក្កដា ស្ថិតត្រង់ចំណុច​ព្រះ​​ន​រាយ​ណ៍ ក្នុងក្រុមទី១ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានការចុះបង្ក្រាបករណីគ្រឿង​ញៀន​​មួយបា​ន​​យ៉ាង​​ជោគ​ជ័យ ​ដែល​មាន​​ការ​សហការពី​​កម្លាំងបង្ការ​បង្ក្រាប និងកម្លាំង​ការិយាល័យប្រឆាំង​គ្រឿង​ញៀន​ ក្នុងនោះ​​​​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ រួម​ទាំង​ដកហូត​បានវត្ថុតាងផងដែរ​។

សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យ​មាន​ឈ្មោះចាន់ រស្មី ហៅខ្មៅ អាយុ១៨ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ដំណាក់ សង្កាត់​កំពង់​ដំណាក់ ខណ្ឌ​ត្បែងមានជ័យ ខេត្តព្រះវិហារ ។ រីឯវត្ថុដកហូត​មាន​ប្រភេទមេ​តំហ្វេតាមីន (ICE ទឹក​កក) ១ថង់ទម្ងន់១០២.១០ក្រាម ទាំង​សំបក, ទូរស័ព្ទដៃចាស់១គ្រឿង, នាឡិកាដៃ១ និងកាបូបដាក់លុយ១ផង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកសាងសំណុំ​រឿង ដើម្បីបញ្ជូន​ទៅតុលាការបន្ត ។