ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កែប​យក​អំណោយ​ទៅ​ជូនគ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

6 ឆ្នាំ មុន

ខេត្ត​កែប ៖ ក្រុមការងារ​របស់​សាលាខេត្ត​កែប ដឹកនាំ​ដោយ​លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត នាំ​យក​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត​កែប

ខេត្ត​កែប ៖ ក្រុមការងារ​របស់​សាលាខេត្ត​កែប ដឹកនាំ​ដោយ​លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត នាំ​យក​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត​កែប ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ជួប​ប្រទះ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ដែល​បណ្តាល​ឲ្យ​ផ្ទះ​រំកិល​ចេញពី​តាង បណ្តាល​ឲ្យ​ខូច​ស័ង្កសី​ចំនួន​0៧​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន ខុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ម៉េ​ត សុខ​នៅ អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ។

សម្ភារ​រួម​មាន ៖ អង្ករ​ចំនួន​៥០​គីឡូក្រាម​, ទឹកត្រី​២​យួរ​, មី​១​កេស​, ត្រីខ​២​យួរ រួម​នឹង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ ។ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ម្តង​ៗ ដើម្បី​កុំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​បងប្អូន ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​ខាងលើ ៕