ខេត្តពោធិ៍សាត់ ៖ ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រធ្វើអំពីថ្ម ប្រក់ស័ង្កសី មានបន្ទប់ទឹក និងបំពាក់ដោយសម្ភារប្រើប្រាស់មួយចំនួនទៀតដែលទើបសាងសង់រួចជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បានត្រូវលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តធ្វើពិធីប្រគល់ជូនដល់អតីតយុទ្ធជនឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។
លោក ចាន់ ប៊ុនថនជាជនពិការជើងទាំងពីរដោយសារជាន់មីនកាលពីសម័យសង្គ្រាមនាទសវត្សឆ្នាំ៨០ ហើយសព្វថ្ងៃនេះមានប្រពន្ធឈ្មោះ ផៃ អិត អាយុ៥៥ឆ្នាំ និងកូនចំនួន៥នាក់ រស់នៅក្នុងបន្ទុកស្ថិតក្នុងជីវភាពក្រីក្រលំបាក ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យុទ្ធជនពិការ និងក្រុមគ្រួសារទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតក្នុងការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានចែកជូននូវសារុងម្នាក់មួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមកចូលរួមជាង៧០នាក់ ។ បន្ទាប់មកលោកអភិបាលខេត្ត និងប្រតិភូអមដំណើរទាំងអស់ក៏បានចុះទៅពិនិត្យការទិញដីពង្រីកបរិវេណសាលាបឋមសិក្សាក្តីស្នួល ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនសម្រាប់ការបើកផ្លូវថ្មីចូលសាលា និងបានបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែកកំពុងលក់ដូរនៅផ្សារតាលោផងដែរ ៕
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាសាធារណៈហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ The National Care ដែលកំពុងផ្សព្វផ្សាយលក់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានករណីអគ្គីភ័យឆាបឆេះគំនរអុសកើតឡើងនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានផ្សឹក និងបញ្ចប់តួនាទីកាលពីពេលថ្មីៗរួចមក នៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ស្ត្រីទូទាំងពិភពលោកជ្រើសរើសថ្នាំគ្រាប់ពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដោយសារតម្លៃសមរម្យ ងាយស្រួលប្រើ ទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការរារាំងការមាន...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...