ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំណោយ​ជូន​គ្រួសារ​សព​អ្នក​រត់​តាក់ស៊ី

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ លោក ចាប នាង អភិបាល នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ បាន​នាំ​យក​សម្ភារ​មាន អង្ករ និង​ថវិកា​មួយ​ចំនួន របស់​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ជំទាវ ហ៊ុន ចាន់​ធី ទៅ​ផ្ដល់​ជូន

ខេត្តពោធិ៍សាត់ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ លោក ចាប នាង អភិបាល នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ បាន​នាំ​យក​សម្ភារ​មាន អង្ករ និង​ថវិកា​មួយ​ចំនួន របស់​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ជំទាវ ហ៊ុន ចាន់​ធី ទៅ​ផ្ដល់​ជូន និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក អៀង ចិ​ត្រា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​ស្លាប់​ដោយសារ​ករណី​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ប្លន់​យក​រថយន្ត នៅ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​មកនេះ ។