ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​ជម្រុញ​កម្ពុជា ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ «​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​ថែរក្សា​ព្រៃឈើ និង​ការ​ដាំ​ដុះ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន

ខេត្តកំពង់ចាម ៖ «​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​ថែរក្សា​ព្រៃឈើ និង​ការ​ដាំ​ដុះ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន សម្រាប់​បង្កើត​នូវ​ឧស្ម័ន​កាបូ​និក​កាន់តែ​ច្រើន​សាយ​ភាយ​ទៅ​លើ​លំហ​អាកាស សម្រាប់​កាត់​បន្ថយ​កំ​ដៅ​ព្រះអាទិត្យ​មក​លើ​ភព​ផែនដី​» នេះ​ជា​ការ​លើក​ឡើងរបស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថែ្ល​ង​នៅ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​នៅ​សាលាបឋម​សិក្សា​ស្គន់ ក្នុងភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ នា​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៧ ដោយ​មានការ​ចូលរួម​ពី​លោក ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋមន្ត្រីរាជការ​រាប់រយ​នាក់​បាន​ចូលរួម​ផង​ដែរ​។ លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ថា ក្នុង​សកម្មភាព​បន្តវេន នៃ​វប្បធម៌​ដាំ​ដើមឈើ​ដ៏​ល្អ​ប្រពៃ​នេះ​គិត​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០១៧ នៅ​ក្នុង​ខេត្តកំពង់ចាម បាន​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​ចំនួន​២៣​លើក​រួច​មក​ហើយ ដោយ​បាន​ដាំ​កូន​ឈើ​ចម្រុះ​ប្រភេទ​បាន​ចំនួន​៥៤​ហិ​កតា ក្នុង​នោះ​១​លើក​ដាំ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ថ្នាក់​ជាតិ​នៅ​រមណី​ដ្ឋា​ន​ទឹកឆា ស្រុក​ព្រៃឈរ ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ។

លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ត​ថា បន្ថែម​លើស​ពី​នេះ​ទៀត ក្រោម​ការ​ដឹកនាំ​ចង្អុល​បង្ហា​ញ​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម មក​ដល់​ពេល​នេះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម បាន​បង្កើត​សួន​ដាំ​ឈើ​អនុស្សាវរីយ៍ និង​សួន​អាពាហ៍ពិពាហ៍​បាន​ចំនួន​២​កន្លែង ក្នុង​នោះ​១​កន្លែង​នៅ​ភូម​ថ្មី ឃុំ​ក្រូចស្រុក​ព្រៃឈរ និង​មួយ​កន្លែង​ទៀត​នៅ​ក្នុង​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុងស្រុក​កំពង់សៀម សម្រាប់​ផ្តល់​ដល់ថ្នាក់ដឹកនាំ និង​ជា​ឱកាស​ជូន​ដល់​គូរ​ស្រករ​ថ្មី ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​។ ដោយឡែក​សម្រាប់​ឆ្នាំ២០១៧ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម  មាន​ថ្នាល​ធំ​បណ្តុះ​កូន​ឈើ​ចំនួន​០៤​កន្លែង​មាន ១-​សួន​បណ្តុះ​កូន​ឈើ​លោក ហ៊ុន ណេ​ង ភ្នំ​ប្រុស ២-​សួន​បណ្តុះ​កូន​ឈើ​សម្តេច​តេ​ជោ​ហ៊ុន សែន ព្រៃ​កុង​(​ស្គន់​) ៣-​ថ្នាល​បណ្តុះ​កូន​ឈើ​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ៤-​សួន​បណ្តុះ​កូន​ឈើ​ទឹកឆា​។ ជាមួយ​នោះ​បាន​ចែក​កូន​ឈើ​ចម្រុះ​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​១៩២.៦២៨​ដើម ហើយ​ក្នុង​កម្មវិធី​នេះ​ផ្ទាល់​នៅ​សាលាបឋម​សិក្សា​ស្គន់ មានកូន​ឈើ​ចំនួន​១.៥០០​ដើម ជា​ប្រភេទ​គ្រញូង និង​កូន​ឈើ​ចែក​ជូន​សិស្ស អង្គភាពសាលារៀន ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​តាម​ផ្ទះ​មាន​ចំនួន​៣.០០០​ដើម មាន​បេង គ្រញូង គគីរ ស្វាយ​ហូបផ្លែ ស្តៅ រំដួល ទៀប មៀន សោ​ប​។

បន្ទាប់​មក​លោក គួ​ច ចំរើន អភិបាល​នាំ​គណៈ​អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ខេត្តកំពង់ចាម​ត្រូវ​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី​១៨ កក្កដា ២០១៧ ជា​ថ្ងៃ​ទិវា​បុណ្យ​រុក្ខទិវា​ដោយ​បាន​ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ស្គន់ ស្រុក​ជើងព្រៃ ដែល​ទិវា​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​។ ដោយ​កម្ពុជា​ប្រកាន់​យក​នូវ​ទិវា​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាំងពី​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ​ម្លេះ​។ ដែល​ព្រះរាជ​ពិធី​ដាំ​កូន​ឈើ​ត្រូវ​បាន​ធ្វើ​បន្តបន្ទាប់​រាល់​ឆ្នាំ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ដាំ​ដុះ​ព្រៃឈើ​មានការ​រីក​ដុះដាល​ឡើង​វិញ​សម្រាប់​បង្កើត​ជា​គំរប​បៃតង​ដ៏​មាន​សារសំខាន់​។ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ថ្លែង​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​រៀបចំ​ឲ្យ​តាម​បណ្តា​ខេត្ត​រាជធានី​នីមួយ​ៗ​ត្រូវ​តែ​រៀបចំបុណ្យ​រុក្ខទិវា​នេះ​ដែល​តាម​ថ្ងៃ​ខុស​ៗ​គ្នា​ផង​ដែរ​។ នៅ​កន្លែង​ខ្លះ​ក៏​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដាំ​កូន​ឈើក្នុង​ម្នាក់​១​ដើម សម្រាប់​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ថ្ងៃ​អនាគត និង​បង្កើត​ឲ្យ​មាន​គំរប​បៃតង និង​មានឧស្ម័ន​កាបូ​និក​សាយភាយ​ទៅ​លើ​លំហ​អាកាស​។ 

លោក​ថា​នៅ​ប្រទេស​ដទៃ​ទៀត​លើ​ពិភពលោក​គេកាប់​ព្រៃឈើ​អស់ ហើយ​ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​យើង​បន្ត​ដាំ​ព្រៃឈើ​បន្ថែម​ទៀត ឲ្យ​បាន​ច្រើន​សម្រាប់​បង្កើ​ត​ឲ្យ​មាន​ឧស្ម័ន​កាបូ​និក ភាយ​ទៅ​លើ​អាកាស​ដើម្បី​កាត់​បន្ថយ​ការ​កើន​កំ​ដៅ​ផែនដី ដែល​ទទួល​បានប្រាក់​ចំណូល​ជា​ច្រើន​ផង​ដែរ​។ កន្លង​ទៅ​ថ្មី​ៗ​នេះ​ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ត្រូវ​បាន​ដាក់ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​សម្តេច​តេ​ជោ​សែន ធ្វើ​ជា​អធិបតី​នៅ​ស្តា​ត​អូ​ឡាំ​ពិ​កដោយ​មាន​ពលរដ្ឋ​បាន​ចូលរួម​ជា​ច្រើន​កុះករ​ផង​ដែរ​។ រូប​លោក​ធ្លាប់​បាន​ទៅ​ដល់​ប្រាសាទព្រៃគុក​ហើយ​ក៏​សំបូរ​ទៅ​ដោយ​ព្រៃឈើ ថ្ងៃ​អនាគត​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត និង​បាន​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ  តាម​រយៈ​ការ​ស្នាក់​នៅ​សណ្ឋាគារ និង​ការ​ចាយវាយ​លើ​សេវា​ផ្សេង​ៗ​ជាដើម​៕