ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ តាម​ដីកា​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចំណុះ​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល  ចំណុះ​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ជំនាញ​បែងចែក​កម្លាំង​ជា​ក្រុម ដើម្បី​ចុះ​តាម​បណ្ដា​ក្រុង ស្រុក និង​ប៉ុស្ដិ៍​រដ្ឋបាល ជា​ពិសេស​កម្លាំង​បាន​ចុះ​ទៅ​ដល់​ផ្ទះ​មុខសញ្ញា​តែ​ម្ដង 
​ដើម្បី​ស្រាវជ្រាវ​រុករក​ចាប់ខ្លួន​មុខសញ្ញា តាម​ដីកា 
 
 ដែល​មាន​៣​ទីតាំង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​គឺ តាំងពី​វេលា​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​ម៉ោង​៣​រសៀល​
 ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ទីតាំង​ទី​១-​ស្ថិត​ក្នុង​ក្រុង​សៀមរាប​
 ទីតាំង​ទី​២-​ស្ថិត​នៅ​ភូមិ​ធ្នង់  ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ និង​ទីតាំង​ទី​
៣-​ស្ថិត​នៅ​ស្រុក​បន្ទាយស្រី រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​។

​លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ខេត្តសៀមរាប ទើប​លោក​បានឱ្យ​កម្លាំង​ក្រោម​ឱវាទ អនុវត្ត​ផែនការ​នេះ​តាម​ស្រុក​/​ក្រុង ជា​បន្តបន្ទាប់​ទៀត​

 មាន​៥​ទិស​ដៅ​

 ដើម្បី​ដាក់​កម្លាំង​តាម​គោលដៅ​ល្បាត​ពួនស្ទាក់ នៅ​ទូ​ទាំង​ខេត្ត​
 និង​ដាក់​កម្លាំង​ការពារ​គោលដៅ​ក្នុង​តំបន់ ផាប់​ស្ទ្រី​ត កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នគរបាល​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។ លោក​បាន​បន្ត​ថា ក្រុមការងារ​បាន​សហ​ការណ៍​គ្នា​ចុះ​ដល់​ផ្ទះ​មុខសញ្ញា​អនុវត្ត​ដីកា​បាន​ឃាត់ខ្លួន​ចំនួន​៣​នាក់ 
​ទី​១.​ឈ្មោះ ប្រុ​ញ ប្រេ​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ចាប់​តាម​ដីកា​លេខ​២៩៤ ចុះ​ថ្ងៃ​ទី​០៥/៨/២០១១ ចេញ​ដោយ អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១០​។​

ទី២.​ឈ្មោះ សយ សាលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់ដេរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​/​ខេត្ត​សៀម​រា ចាប់​តាម​ដីកា​លេខ​០០៦ ចុះ​ថ្ងៃ​ទី​១៣/០១/២០១៥ ចេញ​ដោយ កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ពី​បទ​ហិង្សា​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រា កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៤ 
​និង​ទី​៣.​ឈ្មោះ សេង  ប៊ុ​ន​ណិ​ត ភេទ​ប្រុស អាយុ​
៣៤​ឆ្នាំ ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ​
 ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​អនុវត្ត​តាម​ដីកា​លេខ​២១ ចុះ​ថ្ងៃ​ទី​០៧
​ខែកុម្ភៈ ឆ្នាំ​២០១១ ពី​
​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​
​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយ​
​ស្រី ខេត្តសៀមរាប 
​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០០៨ 
​ចេញ​ដោយ​លោក អ៊ិ​ត  សម្ផស្ស ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​តាម​ចាប់​ដីកា​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕