ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មានការ​ប៉ះពាល់​អ្នក​ជិតខាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក អ៊ុ​ក សាកល អភិបាលរង​ខណ្ឌដូនពេញ បាន​ចុះ​បិទ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក អ៊ុ​ក សាកល អភិបាលរង​ខណ្ឌដូនពេញ បាន​ចុះ​បិទ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ក្រោយ​ពី​បាន​ធ្វើ​ឡើង​ដោយ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង ហើយ​ធ្វើការ​ដកហូត​នូវ​សម្ភារ​មួយ​ចំនួន​ទៀត​ផង​។ ការ​ចុះ​បិទ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​១៣៣ និង​៦៩Eo ផ្លូវ​លេខ​៤៩ កែង​ផ្លូវ​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​ការដ្ឋាន​សំណង់​ខាងលើ​មានឈ្មោះ លី សុខ​ងី​ម ភេទ​ស្រី​។ ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​មាន​ទីលំនៅ​ក្បែរ​ខាង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ខាងលើ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ផ្ទះ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​នោះ​។ ទើប​ក្នុងថ្ងៃនេះ​ដែរ ក្នុង​នាម​ពួក​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​បង្កើត​ជា​គណៈកម្មាធិការ​ចម្រុះ​មួយ​ក្រុម​នាំ​គ្នា​ចុះ​មក​ធ្វើការ​ហាមឃាត់ និង​បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នេះ ជា​បណ្តោះអាសន្ន មិនតែប៉ុណ្ណោះ​ព្រមទាំង​ធ្វើការ​ដកហូត​នូវ​សម្ភារ​សំណង់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​គណៈកម្មាធិការ​ចម្រុះ​បាន​ចុះ​មក​បិទ​ការដ្ឋាន​សំណង់​ខាងលើ​នេះ ក៏​មានការ​ចូលរួម​អំពី​សំណាក់​អ្នកតំណាង​ភាគី​ម្ខា​ស់​ការដ្ឋាន​ផង​ដែរ ដោយ​បាន​ធ្វើការ​ដកហូត​នូវ​សម្ភារ​សំណង់​មួយ​ចំនួន​មាន​ដូច​ជា ប៉ុ​ស​ផ្សា​ចំនួន​១​គ្រឿង ស៊ីម៉ង់ត៍​ចំនួន​៥​បាវ ម៉ូ​ទ័​របុក​ចំនួន​១​គ្រឿង ម៉ូ​ទូទ័រ​កាត់​ចំនួន​១​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ និង​រង់​ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ខាងលើ​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​ផង​ដែរ ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​សាងសង់​ឡើង​វិញ​បាន​៕