ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ចក្រ​ផលិត​ទឹក​កក​បង្ហូរ​សំណល់​រាវ​អាម៉ូ​នី​ញ៉ាក់​ជះ​ក្លិន​អសោចិ៍ពលរដ្ឋតវ៉ា

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ចិក្សា​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ បាន​ប្រឈម​​មុខ​នឹង​បញ្ហា​បរិ​ស្ថាន​​ ព្រោះ​តែ​រយៈ​​ពេល​ជិត​៣​ឆ្នាំ​កន្លង​ទៅ​នេះ​រោង​ចក្រ​ផលិត​ទឹក​កក​មួយ​​បង្ហូរ​កាក​សំណល់​​​ជះក្លិន​​អាក្រក់​ពិបាក​ទ្រាំ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សត្វ​ពាហនៈ និង​ទឹក​អណ្តូង​ប្រើ​ប្រាស់​ផង​ដែរ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ចិក្សា​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ បាន​ប្រឈម​​មុខ​នឹង​បញ្ហា​បរិ​ស្ថាន​​ ព្រោះ​តែ​រយៈ​​ពេល​ជិត​៣​ឆ្នាំ​កន្លង​ទៅ​នេះ​រោង​ចក្រ​ផលិត​ទឹក​កក​មួយ​​បង្ហូរ​កាក​សំណល់​​​ជះក្លិន​​អាក្រក់​ពិបាក​ទ្រាំ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សត្វ​ពាហនៈ និង​ទឹក​អណ្តូង​ប្រើ​ប្រាស់​ផង​ដែរ​។ ដោយ​​អស់​ជំនឿ​លើ​ការ​ដោះ​ស្រាយ​របស់​មន្ត្រី​ជំនាញ​ផ្នែក​បរិ​ស្ថាន​ទើប​កាល​ពី​ថ្ងៃ​ទី​១១ មេសា ​ពួក​គាត់​បាន​ហៅ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ឱ្យ​ទៅ​ជួយ​ពិនិត្យ​មើល​ខាង​ក្រោយ​រោង​ចក្រ​ទឹក​កក​ដែល​កំពុង​បង្ហូរ​កាក​សំណល់​ដែល​មាន​ក្លិន​អាក្រក់​​ពិបាក​ទ្រាំ​ ​។

នៅ​ជាប់​របង​ថ្ម​ខាង​ក្រោយ​រោង​ចក្រ​មាន​បំពង់​បង្ហូរ​ទឹក​តូច​ធំ​យ៉ាង​ច្រើន​ ប៉ុន្តែ​មាន​បំពង់​ទឹក​តែ​២ទេ​ដែល​មាន​ទំហំ​​ប្រហែល​១​ទឹក​កន្លះ​​បង្ហូរ​ទឹក​​អាក្រក់​ចេញ​​ធ្លាក់​ចូល​​កូនស្រះ​ទឹក​តូច​មួយ​ដែល​មាន​ទឹក​​មិន​ល្អ​នេះពេញ​ប្រៀប។ ទឹក​នេះ​បាន​ហៀរ​ចេញ​​ពី​មាត់​ស្រះ​​កាត់​តាម​កូន​ប្រឡាយ​តូចៗ​២​ទៅ​៣​ហូរ​កាត់​ដី​ភូមិ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ក្បែរ​នោះមាន​ចំងាយ​​ប្រមាណ​២​ទៅ​៣​រយ​ម៉ែត្រ​ទើប​ធ្លាក់​​មក​ចូល​ប្រឡាយធំ​មួយ​ទៀត​ដែល​នៅ​តាម​ផ្លូវ​លំ​ក្នុង​ភូមិ។ ​

ប្រជា​ពល​រដ្ឋ​និយាយ​ថា ទឹក​អណ្តូង​​របស់​គាត់​បាន​ប្រែ​ទៅ​ជា​មាន​រស​ជាតិ​​ប្រៃ​ប្រើ​ពុំ​កើត​​ទេ។ ចំណែក​អ្នក​ខ្លះ​ទៀត​​និយាយ​ថា សត្វ​គោ​របស់​គាត់​ឱ្យ​តែ​ផឹក​ទឹក​ដែល​ហូរ​ចេញ​ពី​រោង​ចក្រ​នេះ​វា​នឹង​រាគ​ភ្លាម​ ដោយ​គាត់​ត្រូវ​​បង្ខំ​ចិត្ត​ចង​គោ​ឱ្យ​ឆ្ងាយ​​ពី​ទី​នេះ​មិន​លែង​បាន​​ដូច​​មុន​ទៀត​ទេ ។ មាន​អ្នក​ភូមិ​ខ្លះ​​និយាយ​ថា ​ពួក​គាត់​​ឈឺ​ក្បាល​វិល​មុខ​ កោស​ខ្យល់​ស្ទើរ​រាល់​ថ្ងៃ​ ព្រោះ​​ក្លិន​អាក្រក់​ចេញ​ពី​រោង​ចក្រ​នេះ​។
ប្រជា​ពល​រដ្ឋ​បាន​​ដាក់​ពាក្យ​​ប្តឹង​ទៅ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​​វិធាន​ការ​ទប់​ស្កាត់​សោះ។​ ពាក្យ​បណ្តឹង​ពួក​គាត់​បាន​ដាក់​តាំង​ពី​ចុង​​​ខែ​​កញ្ញា​ ២០១០ ប៉ុន្តែ​មិន​មាន​លទ្ធ​ផល​ទើប​ហៅ​ក្រុម​អ្នក​កាសែត​​ឱ្យ​ជួយ​ម្តង​។​

​​មន្ត្រី​មន្ទីរ​បរិ​ស្ថានបាន​បក​ស្រាយ​ថា ក្រោយ​ពី​មាន​បណ្តឹង​ប្រជា​ពល​រដ្ឋ​ខាង​មន្ទីរ​បាន​​ទៅ​ពិនិត្យ​ ហើយ​ឃើញ​សភាព​ដូច​​ប្រជា​ពល​រដ្ឋ​​ប្តឹង​មែន​។ មន្ទីរ​​បាន​ហៅ​ម្ចាស់​រោង​ចក្រ​ឱ្យ​​ធ្វើ​កិច្ច​សន្យា​​​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ២០១១​ រួច​រាល់​ហើយ​ ប៉ុន្តែ​បើ​នៅ​តែ​មិន​គោរព​កិច្ច​សន្យា​ទៀត​ខាង​មន្ទីរ​នឹង​មាន​វិធាន​ការ​តឹង​រ៉ឹង​ជាង​នេះ​ទៀត​​រហូត​ដល់​មាន​សំណង​ការ​ខូច​ខាត​របស់​ប្រជា​ពល​រដ្ឋ​ទៀត​ផង​។ វិធាន​ការ​នេះ​នឹង​​ធ្វើ​នៅក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​៕