ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​គេច​គោ​យន្ដ​ដួល​បាក់​ឆ្អឹងខ្នង បាន​លាចាក​លោក​ហើយ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ទទួលមរណៈភាព​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ក្រោយ​ពី​គ្រូពេទ្យ​ព្យាបាល​អស់​លទ្ធភាព​ជាង​ពី​រស​ប្ដា​ហ៍​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ទទួលមរណៈភាព​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ក្រោយ​ពី​គ្រូពេទ្យ​ព្យាបាល​អស់​លទ្ធភាព​ជាង​ពី​រស​ប្ដា​ហ៍​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​គេច​គោ​យន្ដ​ដួល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រែ​បណ្ដាល​ឲ្យ​រង​របួស​បាក់ឆ្អឹង​ខ្នង កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​មក នៅ​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខឹ​ម រ៉ា​ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ពាល​ញែក​២​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ជា​ក្រុម​យុវជន និង​ជា​ប្រជា​ការពារ​ភូមិ​ពាល​ញែក​២ ដែល​មាន​ម្ដាយ​ជា​មេ​ភូមិ​ផង​ដែរ​។

យុវជន ខឹ​ម រ៉ា​ឈី នេះ​ជា​ក្រុម​យុវជន និង​ជា​កម្លាំង​ប្រជា​ការពារ​មួយ​រូប ក្នុង​ចំណោម​យុវជន និង​ប្រជា​ការពារ​ដទៃ​ទៀត​នៅ​ក្រុង​ពោធិ៍សាត់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហើយ​ទទួល​បានការ​ស្រលាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ៗ​គ្នា​។ ប្រភព​ព័​ត៌​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២​ខែកក្កដា ឆ្នាំ​២០១៧ ខឹ​ម រ៉ា​ឈី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ដោយ​ជិះ​ម៉ូតូ​គេច​គោ​យន្ដ​ដួល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រែ​បណ្ដាល​ឲ្យ​បាក់ឆ្អឹង​ខ្នង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​។

ក្នុង​ការ​ព្យាបាល​នេះ​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​បាក់ឆ្អឹង​ខ្នង​ទី​០៦​ហើយ​បាន​ព្យាបាល​ដោយ​យកចិត្តទុកដាក់​អស់​រយៈពេល​ជាង​ពី​រស​ប្ដា​ហ៍ លុះ​មក​ដល់​ថ្ងៃ​ទី​១៨​នេះ ក៏​ទទួលមរណៈភាព​បាត់​ទៅ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ បងប្អូន និង​ញាតិ​មិត្ត​មានការ​សោកសង្រេង និង​សោកស្ដាយ​យ៉ាង​ខ្លាំង​។ សព​យុវជន ខឹ​ម រ៉ា​ឈី បាន​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៃ​សព​ដែល​ស្ថិត​នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​៕