ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន២ដង​ញ៉ាម… មក​រក​ទៀត​ជួបខ្នោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនីតិជន​២​នាក់​ដែល​ខាង​ប្រុស​មាន​វ័យ​១៧​ឆ្នាំ និង​ខាង​ស្រី​ទើបតែ​១៣​ឆ្នាំ បាន​លេង​ល្បែង​ស្នេហា​ជាមួយគ្នា​​ ក្រោយ​ស្គាល់​​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ប្រហែល​កន្លះ​ខែ​ប៉ុណ្ណោះ ។ សេ្ន​ហារបស់​​ពួក​គេ​បាន​ភ្លើតភ្លើន រហូត​ចូល​ទៅ​ក្លិប​កម្សាន្ត និង​ចុង​ក្រោយ​ក៏​សម្រេច​ចូល​ផ្ទះសំណាក់​តែ​ម្ដង ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ពួក​គេ​បាន​នៅ​ជាមួយ​គ្នា​១​​យប់ រួមរ័ក​មេត្រី​បាន​សម្រេច​២​ដង ។ ប៉ុណ្ណឹង​ហើយ​ នៅ​ខាង​ប្រុស​មិន​ទាន់​មិន​អស់ចិត្ត ។ ថ្ងៃ​បន្ទាប់ ក៏​បាន​មក​តាម​រក​នាង​ដល់​ផ្ទះ និង​​បាន​ឱប​ថើប​គ្នា​ទាំង​ថ្ងៃ​ទៀត ។ ​ពេលនោះ ក៏​ត្រូវ​បាន​ឪពុក​ម្ដាយ​ខាង​ស្រី​ឃើញ ក៏​ប្ដឹង​នគរបាល​និង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ។ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ម្ដាយ​ខាង​ស្រី​​ហើយ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​ឃាត់ខ្លួន​​ក្មេង​ប្រុស​ជំទង់​ម្នាក់​នោះ​ដល់​ផ្ទះ​ក្មេង​ស្រី កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា នេះ ។

​ក្មេង​​ប្រុស​ជាប់ចោទ​នេះ​ឈ្មោះ​យន់ សុខ​ឃី​ម អាយុ​១៧​ឆ្នាំ ជា​ព្រូ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ដោយឡែក​ក្មេង​ស្រី ​មាន​អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ ។ ពាក់ព័ន្ធ​ករណី​​គូស្នេហ៍នេះ​ គឺ​​ទាំង​ពីរ​នាក់​នេះ បាន​​ចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​​ត្រឹម​រយៈពេល​កន្លះ​ខែ​ប៉ុណ្ណោះ ក៏​បាន​ណាត់ជួប​គ្នា​នៅ​វេលា​យប់​ថ្ងៃ​ទី​១៧ កក្កដា បន្ទាប់​មក​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​កំសាន្ត​ឌី​ស្កូ​មួយ ។ ក្រោយ​ពេល​សប្បាយ​នៅ​ក្នុង​ក្លឹ​ប​នោះ រហូត​ដល់​យប់​ជ្រៅ នាង​ដែល​ជា​ស្រី​ស្នេហ៍​បាន​មាន​អាកា​រៈ​ឈឺក្បាល ហើយ​បាន​បបួល​ចេញពី​ក្នុង​ក្លិប​នោះ ។ ប៉ុន្តែ​ពួក​គេ​មិន​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ បែរជា​នាំ​គ្មា​ចូល​ទៅ​ដេក​នៅផ្ទះ​សំណាក់ ។