ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​នៅ​ខេត្តពោធិ៍សាត់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង​៦០០​នាក់​បាន​មក​ចូលរួម​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ២៦ មិថុនា ដែល​រដ្ឋបាល​សាលាខេត្ត​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាល័យ​ពោធិ៍សាត់​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “ ត្រូវ​ស្ដាប់​កូនចៅ និង​យុវជន គឺជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​លូតលាស់​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព “ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​សិស្ស​នៅ​ក្នុង​សហគមន៍ និង​សាលារៀន ឱ្យ​ជៀស​ផុត​ពី​បញ្ហា​អវិជ្ជមាន​នៃ​គ្រឿងញៀ.ន ។

ខេត្តពោធិ៍សាត់ ៖ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង​៦០០​នាក់​បាន​មក​ចូលរួម​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ដែល​រដ្ឋបាល​សាលាខេត្ត​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាល័យ​ពោធិ៍សាត់​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “ ត្រូវ​ស្ដាប់​កូនចៅ និង​យុវជន គឺជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​លូតលាស់​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព “ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​សិស្ស​នៅ​ក្នុង​សហគមន៍ និង​សាលារៀន ឱ្យ​ជៀស​ផុត​ពី​បញ្ហា​អវិជ្ជមាន​នៃ​គ្រឿងញៀន ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៧ លើ​វិធានការ​អប់រំ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សិស្សានុសិស្ស បាន​១,២៥៨​លើក អ្នកចូលរួម​២៤១​ពាន់​នាក់ វិធានការ​រដ្ឋបាល បាន​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា សហ​ការណ៍​បង្ការ​ទប់ស្កាត់ មិន​ឱ្យ​មាន​គ្រឿងញៀន​នៅ​ក្នុង​ទីតាំង​ម្ចាស់​អាជីវកម្ម ដែល​កំណត់​ជា​គោលដៅ​ងាយ​រង​គ្រោះ​បាន​ចំនួន​២៦១​នាក់ និង​វិធានការ​អនុវត្ត​ច្បាប់​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​១០១​ករណី ឃាត់ខ្លួន​មនុស្ស​បាន​១៧២​នាក់ និង​ដកហូត​វត្ថុ​តាង បាន​មួយ​ចំនួន ។

លោកស្រី ជុក សុ​ផា​នី អភិបាលរង​ខេត្ត តំណាង​លោក ម៉ៅ ធនិន អភិបាល នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា ស្រប​តាម​ប្រធានបទ​ត្រូវ​ស្តាប់​កូនចៅ និង​យុវជន គឺជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​លូតលាស់​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព គឺជា​ប្រធានបទ​មួយ​មាន​សារសំខាន់​ណាស់ ព្រោះថា​ទាំង​នៅ​ក្នុង​តំបន់ និង​សា​កក​លោក​មានការ​ព្រួយ​បារ​ម្ម យ៉ាង​ខ្លាំង​ចំពោះ​ប​ហ្ហា​គ្រឿងញៀន ។ ដូចនេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ និង​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អនុវត្ត​ការងារ​នេះ​ដោយ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ព្យាបាល ទប់ស្កាត់ និង​បង្ក្រាប​បញ្ហា​គ្រឿងញៀន​នេះ​ដល់​សហគមន៍ គ្រួសារ និង​បណ្តា​សាលារៀន ។

គ្រឿងញៀន​បង្ក​បញ្ហា​ឱ្យ​កើត​មាន​ឡើង​នូវ​អំពើ​ចោរកម្ម អំពើ​ហិង្សា ការ​រំលោភ​បំពាន​ផ្លូវភេទ អសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដូច្នេះ​ទាំង​កងកម្លាំងប្រដាប់អាវុធ​អាវុធ ម្ចាស់​ហាង ខា​រា​អូ​ខេ បៀរហ្គាឌិន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង លុប​បំបាត់​ដាច់ខាត​ចំពោះ​គ្រឿងញៀន ។

លោកស្រី​បាន​ជម្រាប​ជូន​ដែរ​ថា គ្រឿងញៀន​ជា​អាវុធ​បំផ្លាញ​អនាគត​របស់​ខ្លួន គ្រួសារ ខាតបង់​ថវិកា និង​ប្រឈម​នឹង​ផ្លូវច្បាប់​ព្រហ្មទណ្ឌ បើ​រក​ឃើញ​ក្នុង​ការ​ចែកចាយ ប្រើប្រាស់ ការ​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ តាម​រយៈ​នៃ​ទិវា​នេះ លោកស្រី​សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស អាណាព្យាបាល និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ពញ្ញាក់​ស្មារតី និង​ដាស់តឿន​ដោយ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ ស្វែង​យល់​ពី​ទំនាក់ទំនង និង​តម្រូវការ​របស់​កូន ចៅ ដើម្បី​ដោះស្រាយ និង​ជួយ​ឱ្យ​ពួក​គេ​អាច​ជៀស​ផុត​ពី​គ្រឿងញៀន និង​ឆ្លើយ​តប​ទៅ​នឹង​ខ្លឹមសារ ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត សហគមន៍ និង​គ្រួសារ​យើង​គ្មាន​គ្រឿងញៀន តាម​រយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជា​ពិសេស​បទបញ្ជា​លេខ​០១​ស្តី​ពី​វិធានការ​ពង្រឹង និង​ត្រួតពិនិត្យ គ្រឿងញៀន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​កាលពីដើម​ឆ្នាំ​២០១៧​កន្លង​មក ឱ្យ​ទទួល​បាន​ជោគជ័យ ៕