ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ចុះពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នេះ អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក អ៊ា​ង ស៊ី​ផា​ន អម​ដោយ​លោក​អភិបាលរង​ខណ្ឌ និង​អាជ្ញាធរ​ភូមិ​សង្កាត់ បាន​ចុះ​ពិ​និ​ត្យមើល​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​មួយ​ខ្សែ​ជូន​ពលរដ្ឋ​ដើម្បី​ប្រើប្រាស់ ស្ថិត​ក្នុង​ព្រុំប្រទល់​សង្កាត់​ចំនួន​២ គឺ​សង្កាត់​និរោធ និង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នេះ អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក អ៊ា​ង ស៊ី​ផា​ន អម​ដោយ​លោក​អភិបាលរង​ខណ្ឌ និង​អាជ្ញាធរ​ភូមិ​សង្កាត់ បាន​ចុះ​ពិ​និ​ត្យ​មើល​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​មួយ​ខ្សែ​ជូន​ពលរដ្ឋ​ដើម្បី​ប្រើប្រាស់ ស្ថិត​ក្នុង​ព្រុំប្រទល់​សង្កាត់​ចំនួន​២ គឺ​សង្កាត់​និរោធ និង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រព័ន្ធ​លូ​បង្ហូរទឹក​ដែល​កំពុង​នឹង​ដាក់​ជូន​ពលរដ្ឋ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​នេះ គឺ​មាន​ប្រវែង​សរុប​១២៧៨​ម៉ែត្រ ទំហំ​១​ម៉ែត្រ ដែល​ផ្ទៃ​ប្រវែង​នេះ​លាតសន្ធឹង​កាត់​ភូមិ​ចំនួន​៤ ស្មើរ​នឹង​សង្កាត់​ចំនួន​២ ។ ក្នុង​នោះ រួម​មាន ភូមិ​តា​ង៉ៅ ស្ថិត​ក្នុង​សង្កាត់​និរោធ​, ភូមិ​ជ្រោយ​បា​សាក់ ភូមិ​ជ្រោយ​បា​សាក់​១ និង​ភូមិ​ព្រែក​បារាំង ស្ថិត​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

លោក សំ សុធា​រី អ្នកគ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​ឲ្យ​ដឹង​ថា ក្រោយ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​ហើយ នោះ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ត្រូវ​ចាក់​ប៉េ​តុង​បំពេញ​ពីលើ​បន្ថែម ប៉ុន្តែ​ការ​ចាក់​ប៉េ​តុង​នោះ គឺ​ចាក់​បំពេញ​តែ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​ប្រវែង​១២៧៨​ម៉ែត្រ ព្រោះ​ផ្ទៃក្រឡា​ដែល​សេសសល់​បាន​ចាក់​បំពេញ​ប៉េ​តុង​រួចរាល់​ហើយ ។

ក្នុង​ការ​ចុះ​ពិ​និ​ត្យ​ផ្លូវ​ដដែល លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​សុំ​ការ​អធ្យាស្រ័យ​ខ្ពស់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​មក​ប្រចាំ​ថ្ងៃ ព្រោះថា​ការ​អភិវឌ្ឍន៍ ឬ​ស្ថាបនា​អ្វីមួយ តែងតែ​ជៀស​មិន​ផុត​ឡើយ​ពី​ផល​ប្រឈម ឬ​ផល​ប៉ះពាល់ ដូច្នេះ​ហើយ​សូម​បងប្អូន​មេត្តា​យោគយល់​ជាមួយ​អាជ្ញាធរ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​ផង ។

បន្ថែម​ពី​នោះ លោក​អភិបាល ក៏​បាន​ស្នើរ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់ ធ្វើ​យ៉ាងណា​ត្រូវ​យក ចិត្ត​ទុកដាក់​បំពេញបន្ថែម​នូវ​តម្រូវការ​ខ្វះខាត​ផ្សេង​ៗ​របស់​បងប្អូន​ដែល​រស់នៅ​សងខាង​ផ្លូវ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​អំឡុង​ការ​ស្ថាបនា ដូច​ជា​ការ​ជួយ​ជា​កម្លាំង ក្នុង​ការ​ជីក គាស់​ដី ឬត​ភ្ជាប់ ទុយោ​ផ្សេង​ៗ ហើយ​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​យក​លុយកាក​ពី​ពលរដ្ឋ​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ លូ​ក្នុង​លំនៅ​ឋាន​របស់​បងប្អូន​ចូល​មក​ប្រព័ន្ធ​លូ​ធំ​ឡើយ ប៉ុន្តែ​បើ​ពួក​គាត់​ផ្តល់​ឲ្យ​ក្នុង​នាម​អាណិត​ស្រលាញ់​រាប់អាន នោះ​គឺជា​ទឹកចិត្ត​របស់​គាត់ ។