ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​វេ​ស្ទ​ឡាញ​ន៍​សាខា​ថ្មី​សាខា​ទី​៩ ភ្នំពេញ​ថ្មី

6 ឆ្នាំ មុន

សាលារៀន​វេ​ស្ទ​ឡាញ​ន៍​ដែល​ជា​សាលារៀន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​បាន​បើក​សម្ពោធ​សាលារៀន​សាខា​ថ្មី គឺ​សាខា​ទី​៩​របស់​ខ្លួន​ដែល​មា​នទី​តាំងនៅ

សាលារៀន​វេ​ស្ទ​ឡាញ​ន៍​ដែល​ជា​សាលារៀន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​បាន​បើក​សម្ពោធ​សាលារៀន​សាខា​ថ្មី គឺ​សាខា​ទី​៩​របស់​ខ្លួន​ដែល​មា​នទី​តាំងនៅ​អគារ​លេខ​៤៨១ ផ្លូវ​លេខ​១៩៦៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​ខាងកើត​វត្ត​សំរោង​អណ្តែត​)​។ នៅ​ក្នុង​ពិធី​សម្ពោធ​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ សឿ សុជាតា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោកស្រី ព្រំ រ​ដ្ឋា អភិបាលរង​ខណ្ឌ​សែន​សុខ​, លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បណ្តា​សហគ្រិន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សតវត្ស​ទី​២១​នេះ វិស័យ​អប់រំ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដែល​វិស័យ​អប់រំ គឺជា​វិស័យ​អាទិភាព​មួយ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស លើកកម្ពស់​សន្តិសុខ​សង្គម និង​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន ដូច​ច្នេះ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យ​ក្លាយជា​ធនធាន​ដែល​មាន​សក្តានុពល និង​មាន​ភាព​ជា​អ្នកដឹកនាំ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍ នឹង​បន្ត​ពង្រឹង និង​អភិវឌ្ឍន៍​ស្មារតី​ទទួលខុសត្រូវ​ជូន​ដល់​សិស្សានុសិស្ស ជំរុញ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ដល់​សិស្ស​តាម​រយៈ​ការ​បោះជំរំ​នៅ​បណ្តា​ប្រទេស​សហគមន៍​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត ស្វែងរក​សាលា​ជា​ដៃគូ​រទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​។

លោក​បាន​បន្ត​ថា ថ្មី​ៗ​នេះ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​បាន​ដាក់​បញ្ចូល​កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាង​១៥០​សាលារៀន​ក្នុង​ប្រទេស​សិង្ហ​បុរី និង​ជាង​៥០០​សាលារៀន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាលា​ក៏​បាន​នាំ​យក​កម្មវិធី​ពិសេស​មួយទៀត គឺ​ទម្លាប់​ល្អ​ទាំង​៧​តាម​រយៈ The Leader in Me school ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក និង​ជាង​៤០​ប្រទេស​ផ្សេង​ទៀត​សរុប​ជាង​៣.០០០​សាលារៀន​។