ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​ណេ​ស្កូ ៖ ករណី​ផ្តាច់ជីវិត​អ្នកកាសែត​កើនឡើង ៥០% នៅ​ក្នុង​ឆ្នាំ​២០២២

1 ឆ្នាំ មុន

បារាំង ៖ អ្នក​សារព័ត៌មាន និង​បុគ្គលិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៨៦​នាក់ ត្រូវ​បាន​សម្លា.ប់​នៅ​ជុំ

បារាំង ៖ អ្នក​សារព័ត៌មាន និង​បុគ្គលិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៨៦​នាក់ ត្រូវ​បាន​សម្លា.ប់​នៅ​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំ ២០២២ ពោល​គឺ​ម្នាក់​រៀង​រាល់​៤​ថ្ងៃ​ម្តង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​អង្គការ​យូ​ណេ​ស្កូ (UNESCO) កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​លើក​ឡើង​អំពី​ហានិភ័យ​ធ្ងន់ធ្ងរ និង​ភាព​ងាយ​រង​គ្រោះ ដែល​អ្នក​សារព័ត៌មាន​បន្ត​ប្រឈម​មុខ​ក្នុង​ដំណើរការ​ការងារ​របស់​ពួក​គេ​។

របាយការណ៍​បន្ត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​តួលេខ​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​គឺ ជាង​ពាក់កណ្តាល​នៃ​អ្នកកាសែត ដែល​ត្រូវ​បាន​គេ​សម្លា.ប់ ត្រូវ​បាន​គេ​កំណត់​គោលដៅ​ក្រៅ​កាតព្វកិច្ច ហើយ​មិនមែន​នៅ​ពេល​ពួក​គេ​កំពុង​បំពេញការងារ​នោះ​ទេ ដោយ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ពេល​ធ្វើ​ដំណើរ​នៅផ្ទះ និង​តាម​ទី​សាធារណៈ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ថា អ្នក​សារព័ត៌មាន​មិន​មាន​សុវត្ថិភាព​ឡើយ សូ​ម្បី​តែ​ក្នុង​កន្លែង​ឯកជន​របស់​ពួក​គេ​។

លោកស្រី Audrey Azoulay អាយុ​៥០​ឆ្នាំ ដែល​ជា​អគ្គ​នាយិកា​នៃ​អង្គការ​យូ​ណេ​ស្កូ បាន​លើក​ឡើង​ថា «​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នកកាសែត ដែល​ត្រូវ​បាន​សម្លា.ប់ គឺ​ស្ថិត​នៅ​ក្នុង​ឆ្នាំ ២០២២ គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​។ អាជ្ញាធរ​ត្រូវ​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្ម​ទាំងនេះ និង​ធានា​ថា ជនល្មើស​ត្រូវ​បាន​ផ្តន្ទាទោស ពីព្រោះ​ការ​ព្រងើយកន្តើយ​គឺជា​កត្តា​ចម្បង​បង្ក​ជា​អំពើ​ហិ.ង្សា​បែប​នេះ​»​។

ដោយ​មាន​ករណី​ឃា.តកម្ម​ចំនួន​១៩​ករណី ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជាប់​ចំណាត់ថ្នាក់​កំពូល​នៃ​បញ្ជី​ប្រទេស ដែល​មាន​អ្នកកាសែត​ត្រូវ​បាន​សម្លា.ប់​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហៃ​ទី​។

នៅ​ក្នុង​ឆ្នាំ ២០២២ បាន​កត់​សម្គាល់ការ​បញ្ច្រាស់​យ៉ាង​គំហុក នៅ​ក្នុង​និន្នាការ​វិជ្ជមាន​ដែល​ត្រូវ​បាន​មើលឃើញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ អំពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន​។ អង្គការ​យូ​ណេ​ស្កូ​បាន​លើក​ឡើង​ថា អ្នកកាសែត​ចំនួន ៩៩​នាក់ ត្រូវ​បាន​សម្លា.ប់​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​តួលេខ​នេះ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥៨​នាក់​ក្នុង​មួយ​ឆ្នាំ​បន្ទាប់ ចាប់ពី​ឆ្នាំ ២០១៩ រហូត​ដល់​ឆ្នាំ ២០២១​។

យោង​តាម​ការ​បូក​សរុប​ឆ្នាំ ២០២២ ដោយ​អង្គការ​អន្តរជាតិ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Without Borders បាន​បង្ហាញ​ថា សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បាន​រួមចំណែក​ដ៏​ធំ​ដល់​កំណើន​នៃ​ការ​ស្លា.ប់​អ្នកកាសែត​។

របាយការណ៍​របស់​អង្គការ​យូ​ណេ​ស្កូ​បាន​បន្ថែម​ថា ចំនួន​អ្នកកាសែត ដែល​ត្រូវ​បាន​សម្លា.ប់​នៅ​ក្នុង​ តំបន់​ជម្លោះ​បាន​កើនឡើង​ដល់​ទៅ ២៣​នាក់​ក្នុង​ឆ្នាំ ២០២២ បើ​ធៀប​នឹង ២០​ឆ្នាំ​មុន​។

បន្ថែម​លើស​ពី​នេះ​ទៀត អង្គការ​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​មួយ​នេះ បាន​អះអាង​ថា អត្រា​និទណ្ឌភាព សម្រាប់​ការ​សម្លា.ប់​អ្នកកាសែត​នៅ​តែ​ខ្ពស់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាទី​បំផុត គឺ​រហូត​ដល់ ៨៦%៕ (​ដកស្រង់​ចេញពី Firstpost)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ